ភ្នំពេញ៖ កម្មករសំណង់ម្នាក់ បានរត់មកកាន់ប៉ុស្តិ៍ចោមចៅ សុំការអន្តាគមន៍ បន្ទាប់បន្ទាប់ពីជនសង្ស័យបានលួចម៉ូតូទៅបាត់ ខណៈកំពុងធ្វើការនៅជាន់លើ ហើយបានទុកម៉ូតូនៅជាន់ទាល់ដី ចុះមកវិញ មិនដឹងបាត់ពីពេលណា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅការដ្ឋានសំណង់មួយកន្លែង ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះមាស ចាន់ធឿន ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអូស្រងាំ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យលួចបាត់នោះ ម៉ាកហុងដាសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពក់ស្លាកលេខ ភ្នំពេញ1FA 6781។
តាមសំដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរួបគាត់បានទុកម៉ូតូនៅខាងក្រោមដោយមានម៉ូតូ២គ្រឿង ហើយបានឡើងទៅធ្វើការនៅជាន់ទី៣ ខណៈចុះមកមើលម៉ូតូ ស្រាប់តែបាត់ម៉ូតូខ្លួន ដោយឡែកម៉ូតូមួយគ្រឿងទៀតនៅដដែល ទើបឆោឡោឡើងរត់ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅជួយអន្តរាគមន៍ ។
បើតាមម្ចាស់ផ្ទះលក់ចាបហួយនៅខាងក្រោមបានឲ្យដឹងថា នៅមុនពេលកើតហេតុ រួបគាត់បានឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ហើយបានមកយកម៉ូតូជនរងគ្រោះទៅដោយមិនចាប់អារម្មណ៍ ក្រោយមក ទើបជនរងគ្រោះឆោឡោឡើងថា បាត់ម៉ូតូទើបមានការភ្ញាក់ផ្អើលតែម្តង ៕ សុខាសែនជ័យ