អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានប្រាកាស់នៅថ្ងៃទី១៣ ខែមីនា ថា នៅក្នុងសង្គ្រាម អូសបន្លាយរយៈពេល ៦ឆ្នាំកន្លងមកនៅក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្សរហូតដល់ទៅជាង៣១២០.០០០នាក់ ។ ជាមួយគ្នានោះ កិច្ចព្រមព្រៀងឈប់បាញ់ដែលរៀបចំឡើងដោយរុស្ស៊ី និងស៊ីរី បានជួយកាត់បន្ថយចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះ ។
តាមរបាយការណ៍(SOHR)មានមនុស្សដល់ទៅ៣២១.៣៥៨ នាក់ស្លាប់ចាប់តាំងពីសង្គ្រាមស៊ីវិលនៅស៊ីរីផ្ទះឡើងកាលពីខែមីនា ឆ្នាំ២០១១ ដល់ ខែមីនាឆ្នាំ២០១៧ ។ សង្រាមនៅក្នុងប្រទេសស៊ីរីផ្ទុះឡើងចាប់ផ្តើមចេញពី (បដិវត្តផ្កាម៉្លេះ) ដោយពលរដ្ឋរាប់ម៉ឺននាក់បានធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតី អាល់ អាសាដចុះចេញពីតំណែង។ ការមិនព្រមចុះចេញពីតំណែងហើយ បំបែកហ្វូងបាតុករដោយហិង្សាបានជម្រុញឲ្យក្រុមប្រឆាំងបង្កើតទៅជាក្រុមទាហានសេរីដើម្បីរំដោះជាតិចេញពីដៃមេដឹកនាំអាសាដ។
ខុសពីប្រទេសលីបី តុយនេស៊ី អីរ៉ាក់ ឬអេហ្សីប រដ្ឋាភិបាលស៊ីរី ក្រោមការដឹកនាំរបស់លោកអាលអាសាដ ដែលមានទំនាក់ទំនងល្អប្រសើរជាមួយរុស្ស៊ី បានជម្រុញឲ្យរុស្ស៊ីលូកដៃចូលការពារស៊ីរីដោយរុស្ស៊ីមានផលប្រយោជន៍ជាច្រើននៅទីនោះ។ ទាំងនោះហើយ បានជាធ្វើឲ្យរដ្ឋាភិបាលស៊ីរីមិនអាចដួលរលំ ទើបមានសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនឆ្នាំបែបនេះ ។
តាមរបាយការរបស់(SOHR)ក្នុងចំណោមអ្នកដែលស្លាប់ដោយសារសង្រ្គាមមានពលរដ្ឋស្លូតត្រង់រហូតដល់ទៅ៩៦.០០០នាក់ ក្នុងនោះមានកុមារ ១៧.៤០០នាក់ ស្ត្រី១១.០០០នាក់ ។ ក្រៅពីនេះមានទាហានរបស់រដ្ឋាភិបាលស៊ីរី៦០.៩០០នាក់ ស្លាប់ និងខ្មាន់កាំភ្លើងក្រុមប្រឆាំងរដ្ឋាភិបាល ៤៥.០០០នាក់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មានទាហានបរទេសជាង៨០០០នាក់ស្លាប់ នៅពេលដែលទៅជួយដល់ ទាហានរដ្ឋាភិបាលលោកអាល់ អាសាដក្នុងការការពារទីក្រុងដាម៉ាកាស ។
នៅពេលនេះដែរអង្គការា(SOHR)កំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់អត្តសញ្ញាណសាកសពមនុស្សជាង ៤០០០នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ។
សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី នៅតែបន្តទៅមុខទៀតដោយមកទល់ពេលនេះ មិនទាន់រកឃើញពន្លឺនៃការបញ្ចប់សង្គ្រាមនៅឡើយទេ។ ក្រុមអ្នកវិភាគបានឡើកឡើងថា ការដែលសង្គ្រាមនៅក្នុងប្រទេសស៊ីរីរកមិនឃើញទីបញ្ចប់នោះ ដោយសារតែភាគីរដ្ឋាភិបាលលោកអាលអាសាដ ទទួលបានការគាំទ្រពីរុស្ស៊ីចំណែកកម្លាំងទាហានស៊ីរីវិញ ទទួលបានការគាំទ្រពីអាមេរិក។ ទាំងនោះហើយបានជាធ្វើឲ្យសង្គ្រាមមិនអាចបញ្ចប់បាន។
នៅពេលនេះដែរ ប្រសិនបើកម្លាំងទាហានរដ្ឋាភិបាលស៊ីរីបរាជ័យនោះមានន័យថា រុស្ស៊ីបរាជ័យចំពោះអាមេរិក ។ ផ្ទុយទៅវិញ បើទាហានក្រុមប្រឆាំងស៊ីរីបរាជ័យនោះ មានន័យថា អាមេរិកបរាជ័យចំពោះរុស្ស៊ី។ ចំណុចទាំងនោះ ទើបធ្វើឲ្យសង្គ្រាមមិនអាចឈានដល់ទីបញ្ចប់ ដូចជាប្រទេសដទៃទៀត ៕ ម៉ែវ សាធី