ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ ត្រាំស្នើឲ្យក្រសួងការបរទេសកាត់បន្ថយប្រាក់៥០ភាគរយជួយដល់ អ.ស.ប

ចែករំលែក៖

រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ បានលើកគម្រោងកាត់បន្ថយប្រាក់ចំណាយ ជួយដល់អង្គការសហប្រជាជាតិ ពាក់កណ្តាល ។ ការសម្រេចកាត់បន្ថយនោះ ក្នុងពេលដែលលោកត្រាំបានសម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងការបរទេសអាមេរិករហូតដល់ទៅ ៣៧ភាគរយ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីការបរទេសអាមេរិក កំពុងស្វែងរកវិធីសាស្ត្រដកប្រាក់ចេញពីកម្មវិធីរបស់អង្គការសហប្រជាជាតិ ។ ក្រុមអ្នកឯកទេសលើកឡើងថា ការសម្រេចកាត់បន្ថយប្រាក់ សម្រាប់ អង្គការសហប្រជាជាតិនោះ អាចនឹងធ្វើឲ្យសកម្មភាពមួយចំនួនរបស់អង្គការកំពូលមួយនេះ ត្រូវផ្អាក់។ ប្រាក់ដែលអាមេរិកជួយដល់អង្គការសហប្រជាជាតិកន្លងមក មាន កងរក្សាសន្តិភាពចាក់វ៉ាសសាំង បង្ការដល់កុមារ និងតាមដានកម្មវិធីបរមាណូ។

ចំពោះការផ្អាក់ជំនួយខាងលើ អង្គការសហប្រជាជាតិ ចាំបាច់ត្រូវតែរកប្រភពចំណូលផ្សេងទៀត ដើម្បីបន្តសកម្មភាព ហើយបើរកមិនបានទេ សកម្មភាព មួយចំនួននឹងត្រូវបញ្ចប់។

តាមគម្រោងសេតវិមាននឹងប្រកាសពីមូលនិធីចំណាយរបស់រដ្ឋនៅក្នុងឆ្នាំ២០១៨ នាថ្ងៃទី១៦ ខែមីនា ខាងមុខ នៅពេលនោះ ការកាត់បន្ថយប្រាក់ចំណាយរបស់អាមេរិកទៅលើអង្គការអន្តរជាតិនឹងកាន់តែច្បាស់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានសន្យាថា និងកាត់បន្ថយការចំណាយមិនចាំបាច់ នៅក្នុងកម្មវិធីអន្តរជាតិនានា ។

សកម្មភាពខាងលើរបស់ប្រធានាធិបតីត្រាំ គឺផ្ទុយស្រឡះ ពីគោលនយោបាយរបស់ប្រធានាធិបតី អូបាម៉ា ដែលបង្កើនការចំណាយ សម្រាប់បង្កើនទំនាក់ទំនងអន្តរជាតិ។ ប្រាក់ជំនួយសម្រាប់ការបរទេសក្រោមការដឹកនាំរបស់លោកត្រាំត្រូវកាត់បន្ថយ ប៉ុន្តែបែរជាបង្កើនសម្រាប់ការពារជាតិបន្ថយ៥៤ពាន់លានដុល្លារ ។

កន្លងមកលោកដូណាល់ ត្រាំ បានបង្ហាញក្តីបារម្ភ ទៅលើសកម្មភាពរបស់អង្គការសហប្រជាជាតិ ដែលចំណាយប្រាក់ច្រើនអត់ប្រយោជន៍ ។ កាលពីចុង ខែធ្នូ ឆ្នាំ២០១៦ លោកត្រាំបានចាត់ទុកអង្គការសហប្រជាជាតិ គឺជា «ក្លឹប ដើម្បីមនុស្សមកពីគ្រប់ទិសទីជួបជុំគ្នា សប្បាយ តែប៉ុណ្ណោះ»។ លោកត្រាំបានព្រមានថា ចំពោះអង្គការសហប្រជាជា តិនឹងមានការផ្លាស់ប្តូរ ក្រោយពេលលោកឡើងកាន់តំណែងអាមេរិក។ ជាមួយសកម្មភាពខាងលើ លោកត្រាំ កំពុងតែផ្លាសប្តូរអង្គការសហប្រជាជាតិ ៕ ម៉ែវ សាធី

aee (1) aee (2)


ចែករំលែក៖