ភ្នំពេញ៖ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានបុ៉ស្តិ៍បឹងត្របែក ចុះឆែកឆេរ និងត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ ដែលរស់នៅ និងធ្វើការគ្មានច្បាប់ ស្ថិតនៅសិប្បកម្មឈើ ផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការចុះត្រួតពិនិត្យ និងឆែកឆេរនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋានបុ៉ស្តិ៍បឹងត្របែក ចុះមកត្រួតពិនិត្យ និងឆែកឆេរជនជាតិវៀតណាម២១នាក់ ក្នុងនោះមានស្រី៤នាក់ រស់ និងធ្វើការគ្មានច្បាប់់់ ។
បច្ចុប្បុនជនជាតិវៀតណាមនេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕ ស រស្មី