ព័ត៌មានទាន់ហេតុការណ៍៖

បាត់បង់ការងារធ្វើបង្កចលាចលលើយន្តហោះ ចង់ឲ្យអ្នកដំណើរ១៩៩នាក់ទៀតស្លាប់ជាមួយខ្លួន

ចែករំលែក៖

ជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍ Ethiopian Airlines ហោះហើរពីទីក្រុង Addis Ababa ទៅកាន់ទីក្រុងប៉េកាំង ដោយមានអ្នកដំណើររហូតដល់ទៅ២០០នាក់ បានចុះចតជាបន្ទាន់ ក្រោយពេលមានអ្នកដំណើរម្នាក់ ប៉ុនប៉ងចូលក្នុងបន្ទប់បើកបរ ។

aew

ក្រោយមក យន្តហោះក៏បានចុះចតនៅក្នុងអាកាសយានដ្ឋាន Lahore ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលអ្នកដំណើរដែលបង្កចលាចលនោះត្រូវចាប់ឃុំខ្លួន

អ្នកដំណើរខាងលើ បានព្យាយាមបើកទ្វារបន្ទប់បើកបរ ដោយទាត់ធាក់ទ្វារបន្ទប់ ។ បុគ្គលិក និងអ្នកដំណើរបានរារាំងដែរ តែមិនបានសម្រេច ។ ក្រោយមក ក៏មានអ្នកដំណើរម្នាក់ឈ្មោះ Cao Hongguo ដែលជាកីឡាករ កាយសម្ព័ន្ធចិន ដែលមានកម្លាំងខ្លាំង ទៅជួយក្រោយ២០នាទី ក៏បានចាប់អ្នកដំណើរដែលបង្កចលាចលនោះ។

ក្រោយមក យន្តហោះក៏បានចុះចតនៅក្នុងអាកាសយានដ្ឋាន Lahore ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលអ្នកដំណើរដែលបង្កចលាចលនោះត្រូវចាប់ឃុំខ្លួន។ សារព័ត៌មាន The Paper បានផ្សាយថា បុរសខាងលើ មានស្មារតីមិនល្អ មានបំណងចង់ធ្វើអត្តឃាត ក្រោយពេលបាត់បង់ការងារធ្វើ ។ ដូច្នេះបុរសនេះចង់បង្កឲ្យមានគ្រោះថ្នាក់យន្តហោះ ដើម្បីឲ្យអ្នកដំណើរ ១៩៩នាក់ទៀតស្លាប់ទៅជាមួយខ្លួន ។

Screenshot-2017-03-20-20.29.14

អំពីអត្តសញ្ញាណ និងឈ្មោះរបស់បុរសបង្កហេតុខាងលើមិនទាន់ប្រកាសជាផ្លូវការនៅឡើយ ហើយសកម្មភាពខាងលើអាចចាត់ទុកថា ជាការប៉ុនប៉នសម្លាប់អ្នកដំណើរនៅលើយន្តហោះ ទាំងអស់ មិនខុសអ្វីពីភេរវករនោះឡើយ អាចនឹងត្រូវជាប់ទោសធ្ងន់ ។

ក្រោយការចុះចត់នៅប៉ាគីស្ថាន យន្តហោះខាងលើ ក៏បានទៅដល់ទីក្រុងប៉េកាំងវិញ នៅវេលាម៉ោង១១យប់ គឺយឺតជាងពេលកំណត់ដល់ទៅ៥ម៉ោង បង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សាច់ញាតិដែលរង់ចាំទទួលនៅទីក្រុងប៉េកាំង ៕

tguik_jnfu

រូបកាន់ផ្កា ជាបុរស ដែលជួយចាប់ ជនបង្កហេតុ

 


ចែករំលែក៖