ភ្នំពេញ៖ ស្ត្រីពីរនាក់ម្តាយនិងកូន បានជិះម៉ូតូមកពីយកកាតគ្រីម៉ូតូ នៅព្រែកលៀប ហើយជិះម៉ូតូបំណងទៅផ្ទះនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលវិញ ស្រាប់តែជិះម៉ូតូមកដល់ទល់មុខព្រលានយន្តហោះអន្តជាតិភ្នំពេញត្រូវជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូzoomerx មិនចាំស្លាកលេខបានធ្វើសកម្មភាពឆកកាបូបដែលគាត់បានដាក់ជាប់ចង្កេះហើយយកបានសម្រេចដែលលុយនៅក្នុងកាបូបនោះមានចំនួន២លាន់រៀលកាតគ្រីម៉ូតូអត្តសញាណប័ណ្ណសៀវភៅបង់ប្រាក់ធនាគារផងដែរ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងទឹកដីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះខាងលើមានឈ្មោះ អ៊ុក សុផល អាយុ៥៧ឆ្នាំ មុខរបរលក់នំបញ្ចុក ស្នាក់នៅភូមិកំពង់ទួល ឃុំអន្លង់រមៀតស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។
តាមការៀបរាប់របស់ស្ត្រីខាងលើបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរដោយជិះម៉ូតូម៉ាក ស៊ូមើ អិច ជាមួយកូនស្រី ដោយកូនជាអ្នកឌុប មកពីយកកាតគ្រីម៉ូតូ នៅឯព្រែកលៀប ខណ្ឌជ្រោយចង្វា លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូម៉ាក zoomerx មិនចាំស្លាកលេខបានធ្វើសកម្មភាពច្របាច់គន្លឹះកាបូបគាត់ពីចង្កេះហើយពេលនោះ គាត់បានប្រតាយប្រតប់ជាមួយជនសង្ស័យដែរ តែដោយខ្លាចដួលម៉ូតូគ្រោះថ្នាក់ខ្លាំងទើបជនសង្ស័យយកបានសម្រេចតែម្តង ហើយលុយនៅក្នុងកាបូបនោះមានចំនួន១.៩០០.០០០រៀល និងលុយខាងក្រៅចំនួន៦០.០០០រៀលទៀត រួមទាំងកាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ និងសៀវភៅបង់ប្រាក់ធនាគារផងដែរ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាបទាំសោកស្តាយ ៕ សុខាសែនជ័យ