ភ្នំពេញ ៖ ស្រ្តីជនជាតិកាដាម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ខុនដូរ J-Village ដោយមិនដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២០ ជាន់ទី២ បន្ទប់លេខS២ ផ្លូវលេខ៣១០ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ THON LAING អាយុ៦៥ឆ្នាំ ជនជាតិកាដា ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីក្មួយស្រីតបស់ជនរងគ្រោះបានរាប់រៀបប្រាប់សមត្ថកិច្ចមូលដ្នានឲ្យដឹងថា រូបខ្លួនបានតេមកជនរងគ្រោះដែលជាមីងនោះ គ្មានអ្នកណាលើកសោះ បន្ទាប់មករូបគេក៏បានមកខុនដូរខាងលើ ហើយក៏បានដើរឡើងទៅបន្ទប់របស់មីង ហើយបានគោះទ្វារ តែគ្មានអ្នកណាបើកឲ្យដែរ រូបគេក៏បានរត់ចុះមកក្រោមហៅមេការអោយជួយបើកទ្វារបន្ទប់អោយ ស្រាប់តែដើរចូលទៅក៏ប្រទះឃើញមីងរបស់គេដេក គួរឲ្យសង្ស័យក៏បានដើរទៅដាស់ ក៏ឃើញស្លាប់បាត់ទៅហើយ រូបនាងក៏មកប្រាប់មេការខុនដូរ ហើយភ្លាមៗនោះ មេការក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកពិនិត្យធ្វើកោសល្យវិច័យ។
សមត្ថកិច្ចជំនាញបានបង្ហើបប្រាប់ថា ស្រ្តីរងគ្រោះស្លាប់ដោយសារជំងឺប្រចាំកាយ ។ សពត្រូវប្រគល់ជូនសាច់ញាតិយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ៕ ស រស្មី