ព័ត៌មានទាន់ហេតុការណ៍៖

Huttons CPL បញ្ចេញគម្រោងលក់ចេញ១០០ភាគរយឲ្យស៊ីរ៉ែនវីឡាត្រឹមតែរយៈពេលមួយថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ វិស័យសំណង់នៅកម្ពុជា កាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលតម្រូវការក៏កាន់តែមានច្រើនជាលំដាប់ហើយវាស្របពេលវិស័យអចលនទ្រព្យនៅប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ កំពុងមានស្ថេរភាពជាមួយទំនុកចិត្តនិងភាពរឹងមាំ ។ ជាប្រវត្តិសាស្ត្រនៃការលក់ជូនអតិថិជនរបស់ក្រុមហ៊ុន Huttons CPL ដែលមានអ្នកជំនាញសឹង្ហបូរី និងកម្ពុជារួមគ្នាគឺបានបញ្ចេញគម្រោងលក់ចេញ១០០ភាគរយ ឲ្យស៊ីរ៉ែនវីឡាត្រឹមតែរយៈពេលមួយថ្ងៃ ។

នេះបើតាមលោកប៉ា វិឆ័យ ប្រធានគ្រប់គ្រងផ្នែកលក់នៃគំរោងស៊ីរ៉ែនវីឡា បានអោយដឹងនៅក្នុងសន្និសិទសារព័ត៌មាន ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ដល់អ្នកសារព័ត៌មានក្នុងពិធីជួបជុំអតិថិជន ក្នុងឱកាសបើកលក់ជាផ្លូវការគំរោងស៊ីរ៉ែនវីឡា ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវណតប្រីជ ទល់មុខស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។

បើតាមលោកប៉ា វិឆ័យ ស៊ីរ៉ែនវីឡា ជាប្រភេទវីឡាភ្លោះ មានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ទល់មុខស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍តាមបណ្តោយផ្លូវណតប្រីជ។គំរោងស៊ីរ៉ែនវីឡានេះមាន២១យូនីតហើយដែលក្នុងមួយយូនីតៗមានទំហំដី7.4 x21m និងទំហំផ្ទះ6×12.5 m មានកំស់៣ជាន់កន្លះដែលមាន៤បន្ទប់គេងមានបន្ទប់ទទួលភ្ងៀងមួយបន្ទប់ចង្ក្រានបាយ១នឹងបន្ទប់ទឹកចំនួន៦ទៀត។គំរោងនេះក្នុងមួយយូនីតតំលៃ១៩៧០០០$ ។គំរោងស៊ីរ៉ែនវីឡានេះត្រូវបានវិនិយោគឡើងដោយក្រុម (TACC ទឹកថ្លាLtd) នឹងទទួលលក់ផ្តាច់មុខដោយក្រុមហ៊ុនHuttons CPL។គំរោងនេះលក់បានរហូតដល់១០០% ក្នុងរយះពេលមួយថ្ងៃគឺថ្ងៃទី២៩មីនានេះដែលជាជោគជ័យហួសពីកាស្មានសំរាប់ការលក់ក្នុងវិស័យអចលនទ្រព្យនឹងជាប្រវត្តិសាស្ត្រនៃការលក់ជូនអតិថិជនរបស់ក្រុមហ៊ុនHuttons CPL ដែលមានអ្នកជំនាញសឹង្ហបូរីនិងកម្ពុជារួមគ្នា ។

បើតាមការបញ្ជាក់បន្ថែមពីកញ្ញាឆឹងសុធារ៉ាដែលជាតំណាងផ្នែកលក់របស់ក្រុមហ៊ុHuttons CPL ភាពជោគជ័យនៃការលក់ជូនអតិថិជននៃគំរោងទាំងមូលរបស់គំរោងស៊ីរ៉ែនវីឡាត្រឹមរយះពេលមួយថ្ងៃនេះគឺដោយសារទីតាំថភូមិសាស្ត្រមានលក្ខណះអំណោយផលច្រើនទាំងបរិស្ថានសន្តិសុខសុវត្ថិភាពក្បែផ្លូវទៅព្រលានយន្តហោះក្បែរផ្សារទំនើបសាលារៀនមន្ទីរពេទ្យមានផ្លូវធំទូលាយពិសេសការចរនានៃគំរោងវីឡាភ្លោះនិមួយៗមានភាពរឹងមាំនិងគុណភាពទំហំផ្ទះធំទូលាយងាយស្រួលរស់នៅជាមួយនិងបរិស្ថានជាមួយការរចនាផ្ទៃខាងក្នុងយ៉ាងល្អប្រណិត។

គួបញ្ជាក់ថា តំបន់ជាច្រើននៅក្នុងរាជធានីភ្នំពេញសំណង់តូចធំត្រូវបានមើលឃើញថាមានការរីដុះដាលដូចផ្សិតដែលវិនិយោគឡើងដោយវិនិយោគិនជាតិនិងអន្តរជាតិកត្តាទាំងនេះបានឆ្លុះបញ្ចាំងនិងបានបង្ហាញឲ្យឃើញពីស្ថេរភាពនយោបាយសន្តិសុខសុវត្ថិភាពនិងភាពអំណោយផលនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះរក្សាបានក្នុងរង្វង់៧%ជាប់ៗគ្នាដែលជាសិទ្ធិផលនៃគោលនយោបាយដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសមហតេចតេជោសែន៕ វឌ្ឍនា

IMG_6370 IMG_6373 IMG_6374 IMG_6378 IMG_6381 IMG_6392 IMG_6393 IMG_6398 IMG_6401


ចែករំលែក៖