ខេត្តកណ្តាល ៖ លោក យន់ គង់ អធិការ រងនគរបាលស្រុកកណ្តាលស្ទឹងរងការ ចោទថា បានបាញ់ជនសង្ស័យម្នាក់ឲ្យរង របួស កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមមាត់ប្រឡាយក្នុងភូមិ ប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានរៀបចំសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ត ទៀតក៏ដោយ ក៏រឿងនេះគ្រាន់តែជាពាក្យមិនពិតនោះទេ ហើយក៏គ្មានឯកសារណាត្រូវបានបញ្ជូនទៅតុលាការដែរ ។
លោកព្រះរាជអាជ្ញារង សំម ប្ញទ្ធីវាសនា អ្នកនាំពាក្យអយ្យការខេត្តកណ្ដាលបាន អះអាងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ថា ករណីនេះមិនពិតទេ ព្រោះសំណុំរឿង នេះមិនទាន់បានបញ្ជូនមកកាន់អយ្យការ អមសាលាដំបូងខេត្តកណ្ដាលឡើយ ។
លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត កណ្តាលបានប្រាប់ក្រុមអ្នកសារព័ត៌មានថា “សំណុំរឿងនេះខ្ញុំបានរៀបចំបញ្ជូនទៅ តុលាការហើយ។ ដំណើរការរបស់មន្ត្រី យុត្តិធម៌របស់ខ្ញុំនេះបាននិងកំពុងបង្ក សំណុំរឿង… និងចាត់ការតាមនីតិវិធីនៃ ច្បាប់ដែលបានកំណត់ ។ បើទោះភាគីទាំង សងខាងបានសម្របសម្រួលគ្នារួចហើយក្តី និងខាងរងគ្រោះបានដកពាក្យបណ្តឹងពីស្ថាបន័មានសមត្ថកិច្ចរួចហើយក្តី តែនៅ ជាប់បណ្តឹងអាជ្ញាដដែល….នេះគឺជាច្បាប់ “។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា “ទាក់ទងនឹងករណីនេះ តាមព័ត៌មានពី តំណាងអយ្យការប៉ុន្មានថ្ងៃមុននេះ គឺពុំទាន់ទទួលបានសំណុំរឿងពីមន្ត្រីនគរបាលយុត្តិធម៌នៅឡើយ។ ខ្ញុំនឹងUpdate ជូនបន្ត ។
សូមបញ្ជាក់ថា ពាក់ព័ន្ធករណីនេះ អ្នកយកព័ត៌មានកាសែតនគរវត្ត បានព្យា យាមទាក់ទងទៅលោក អ៊ាវ ចំរើន ស្នង ការខេត្តកណ្តាល ដើម្បីសួរបញ្ជាក់ តែទោះ ជាព្យាយាមសួរបញ្ជាក់យ៉ាងណា ក៏លោក ស្នងការរូបនេះមិនបានឆ្លើយតបដែរ ៕ ហេង នរិន្រ្ទ