ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានតម្លៃជាង ៦០លានដុល្លារ ស្ថិតនៅក្នុង ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រោងចក្រទឹកស្អាតនេះ គឺបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដោយក្រុមហ៊ុនវិនស៊ីខុនស្ត្រាក់ស្សិន (VINCI CONSTRUCTION GRANDS PROJECTS) ដែលជាក្រុមហ៊ុនមកពីប្រទេសបារាំង ក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសមកពីប្រទេសបារាំងឈ្មោះ សាហ្វែស (Safege)។ រោងចក្រនេះ គឺអាចផលិតទឹកបាន ៥៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងអាចផ្គត់ផ្គង់ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ជាយក្រុងភ្នំពេញ និងក្រុងតាខ្មៅបានប្រមាណ ៣៣១ពាន់អតិថិជន ក្នុងឆ្នាំ២០១៧នេះ ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1291111080937386/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1291055910942903/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1291026584279169/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1291003400948154/” width=”600″ height=”400″ onlyvideo=”1″]