ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឆ្លាមបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ភ្ញៀវទេសចរណ៍២នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តកាមរីឆ្លាមដឹកភ្ញៀវទេសចរណ៍ បើកជែងដោយមិនប្រកាន់ស្តាំ ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ដែលកំពុងចតនៅលើចញ្ចើមផ្លូវពេញទំហឹង ក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យភ្ញៀវទេសចរណ៍២នាក់រងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ វេលាម៉ោង០៩និង២០នាទីព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុង ភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត បើកបុករថយន្តគឺបង្កមកពីរថយន្ដ កាម៉ារីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2c 5616 (អ្នកបើកបរមានបណ្ណធានារ៉ាប់រងក្រុមហ៊ុនធានារ៉ាប់រងForte) បានបើករថយន្ដពីកើតទៅលិច ដោយមានដឹកជនបរទេសចំនួន៤នាក់ មកដល់ចំណុចខាងលើ ក៏បានបុកនឹងរថយន្តម៉ាកហីយាន់ដាយ ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3d 2843 ឈប់ចតលើចិញ្ចើមផ្លូវ បណ្តាលឲ្យជនបរទេស ស្រី ២នាក់របួសធ្ងន់។

លោកបន្តថាមូលហេតុបណ្តាលមកពីអ្នកបើកបររថយន្ត Camry បើកបរមិនប្រកាន់ស្ដាំ ។ ក្រោយពីកើតហេតុអ្នកបើកបររថយន្តកាមរីឆ្លាមបានរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះបានជួយសង្រ្គោះយកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យអន្តរជាតិរូយ៉ាល់អង្គរ ក្រោយមកកម្លាំងជំនាញបានវាស់វែងធ្វើកំណត់ហេតុ និងកសាងសំណុំរឿង និងស្ទូចរថយន្ដយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ប៊ុន រិទ្ធី

unnamed (6) unnamed (3) unnamed (4) unnamed (5)


ចែករំលែក៖