ខេត្តកំពង់់ចាម៖ ភាពភ្ញាក់ផ្អើលនិងសប្បាយរីករាយដែលបងប្អូននៅ ខេត្តកំពង់ចាមមិនធ្លាប់មានពីមុន ដោយសារតែលោក ដួង វិរៈសិទ្ធបានមកបកស្រាយបទចម្រៀងដែលជាចង្វាក់រាំវង់ប្រពៃណីខ្មែរជាមួយក្រុមរាំCANIVAL នៅលើឆ្នេរខ្សាច់សមុទ្រដែលនៅផ្ទាល់ជិតអ្នកទស្សនា និងអ្នកអង្គុយពិស្រាបៀរANCHOR។
ភាពសប្បាយរីករាយនិងភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងកម្មវិធីប្រគំតន្ត្រី ANCHOR BEACH CANIVAL 2017 កាលពីយប់មិញនៅលើឆ្នេរខ្សាច់សមុទ្រពិតៗដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរANCHOR នៅទីលានកោះពេជ្រ ជិតមាត់ទន្លេខេត្តកំពង់ចាម។
ខណៈដែលលោក ដួង វិរៈសិទ្ធបកស្រាយបទចម្រៀងដែលជាចង្វាក់រាំវង់ប្រពៃណីខ្មែរដ៏ទាក់ទាញ់និងស្រស់ស្អាតជាមួយក្រុមរាំCANIVAL មនុស្សដែលនៅជុំវិញនោះបានរត់មកចោមរោមមើលជាមួយនិងស្នាមញញឹម ដោយបានឃើញតារាដែលជា Idol របស់ពួកគាត់ មកសម្តែងនៅជិតគាត់បែបនេះ ៕ ថម សន