ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋបាន សម្តែងនូវក្តីត្រេកអរចំពោះការយកចិត្តទុក ដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមការងារចុះ ជួយឃុំដូង តែងបានគិតគូពីសុខទុក្ខប្រជា ពលរដ្ឋ និងការអភិវឌ្ឍន៍កសាងហេដ្ឋារចនា សម្ព័ន្ធជូនពលរដ្ឋក្នុងមូលដ្ឋាន ។
លោក ហុង វិណុល អនុប្រធានគណៈ ពង្រឹងស្រុករមាសហែក និងជាប្រធានគណៈ ពង្រឹងចុះជួយឃុំដូង ក្នុងពិធីចុះជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ កាលពីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅភូមិជាធាជ ឃុុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានបន្តការលើកទឹកចិត្ត ក៏ដូចជាកាដូជូន ប្រជាពលរដ្ឋក្នុងឃុំដូង លើគម្រោងសាង សង់អគារសម្រាប់ការសម្រាកព្យាបាលរបស់ អ្នកជំងឺក៏ដូចជាស្រ្តីឆ្លងទន្លេនៅមណ្ឌលសុខភាពឃុំដូង ទំហំ៦ម៉ែត្រគុណ១២ ម៉ែត្រ ។
លោកប្រធានក្រុមការងារចុះជួយឃំុដូង ក្នុងគំនិតផ្តួចផ្តើមកសាងអគារមួយនេះគឺ ប្រយោជន៍សម្រាលដល់ការខ្វះខាតកន្លែង សម្រាកព្យាបាលរបស់ពលរដ្ឋ ក៏ដូចជាយក ចិត្តទុកដាក់ខ្ពស់ គិតគូជានិច្ចដល់ប្រជាពល រដ្ឋទាំងការរស់នៅ ការបង្កបង្កើនផល និង បញ្ហាសុខភាពនេះជាដើម ។
នៅក្នុងពិធីសំណេះសំណាលនេះផង ដែរ លោក ហុង វិណុល ក៏បានជួយឧបត្ថម្ភ ស័ង្កសីសម្រាប់ប្រក់ផ្ទះចំនួន២ខ្នង និងជីក អណ្តូងទឹកចំនួន៣ដោះស្រាយតាមសំណើសុំរបស់ប្រជាពលរដ្ឋភូមិជាធាជ ពិសេស លោកក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមកដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា និងសូមផ្តាំ ផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផលស្រូវដំណំ ការដាំដុះផ្សេងៗ ជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវគិតគូជានិច្ច បញ្ហាសុខភាពនេះជាដើម ។ មិនតែប៉ុណ្ណោះ ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំដូង លោកក៏បានជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារ តាំងពីថ្នាក់ក្រុម ភូមិ-ឃុំ ត្រូវយកចិត្តទុកដាក់ជាប្រចាំចំពោះសុខ ទុក្ខប្រជាពលរដ្ឋ និងរក្សាឲ្យបាននូវសន្តិ សុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋានជូនពួក គាត់ឲ្យស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ៕ សុខខេមរា