ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់៣នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងរថយន្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសចំនួន ៣នាក់ ដែលគេអះអាងថា បានធ្វើដំណើររួមគ្នាដោយម៉ូតូចំនួន ១គ្រឿង ត្រូវបានរថយន្តបង្កម៉ា់ក តូរីស បើកបុកពេញទំហឹងបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នានៅលើកំណាត់ផ្លូវជាត់លេខ ៥ ។

ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានបានឲ្យដឹងថា ជនរងរបួសទាំង ៣នាក់ ទី១ ឈ្មោះ ទៀង នីម ភេទប្រុស អាយុ ៥២ឆ្នាំ សញ្ជាតិខ្មែរ(បែកមុខធ្ងន់.អ្នកបរម៉ូតូ) ទី២ ឈ្មោះ សេង រ៉េត ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ(បាក់ជើងឆ្វេងធ្ងន់) និងទី៣ ឈ្មោះ ហេន ហឿន ភេទប្រុស អាយុ ៥០ឆ្នាំ សញ្ជាតិខ្មែរ(ធ្ងន់) ជនរងរបួសទាំងបីនាក់បច្ចុប្បន្នរស់នៅ ភូមិដំណាក់ធ្នង់ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងរបួសទាំងបីនាក់បានធ្វើដំណើររួមគ្នា ដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៨ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1B 4937 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត ១គ្រឿងម៉ាក ទួរីស បើកមកពីក្រោយស្របគ្នាបុកពេញទំហឹង បណ្ដាលឲ្យដួលម៉ូតូរងរបួសរដូករណេលលើផ្លូវជាតិតែម្តង ចំណែករថយន្តបង្កបានបន្ថែមល្បឿនបន្តទៅមុខតបាត់ស្រមោល។

ប្រភពដដែលបន្តទៀតថា ជនរងរបួសត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរ ឬពេទ្យបង្អែក ស្រុកបាកានភ្លាមៗ ចំណែកវត្តុតាងម៉ូតូបានប្រគល់ឲ្យក្រុមគ្រួសារជនរងរបួស ដោយឡែករថយន្តបង្ក សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធកំពុងបន្តសហការគ្នាតាមស្រាវជ្រាវ៕ បឹុម ពិន

et se (1) se (2) se (3)


ចែករំលែក៖