ភ្នំពេញ: បុរសម្នាក់បាត់ម៉ូតូហុងដា សេ១២៥ មួយគ្រឿងគ្រាដែលដាក់ម៉ូតូចាក់សោត្រឹមត្រូវហើយឡើងទៅជួប មេជាងទងមួយភ្លែតនាម៉ោង១០ ព្រឹកថ្ងៃទី២៣ ខែមេសាឆ្នាំ២០១៧នៅម្តុំក្រោយវត្តស្ទឹងមានជយ័ ភូមិបច្ឆា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជយ័ ហើយបន្ទាប់ពីជួបហេតុការណ៍នេះឡើងហើយត្រូវបានមិត្តភ័ក្តិឌុបទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័ទាំងទឹកមុខស្លេកស្លាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ មាស ថេង អាយុ២៥ឆ្នាំ មុខរបរជាងទង ស្នាក់សង្កាត់ចោមចៅ ខណ្ឌពោធិសែនជយ័។ ជនរងគ្រោះបានប្រាប់សមត្ថកិច្ច ឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា៩ព្រឹកថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៧ រូបគាត់បានជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CE6894 ចេញពីផ្ទះ មកកាន់ផ្ទះមេជាងទង ត្រង់ចំណុចកើតហេតុខាងលើ
ដោយបានចតម៉ូតូចតនៅមុខផ្ទះមេជាងរបស់គាត់ត្រឹមត្រូវ។បន្ទាប់មកក៏បានឡើងទៅជាន់ទី១ពិភាក្សាការងារជាមួយមេជាងតែមួយភ្លែត លុះចុះមកវិញស្រាប់តែបាត់ម៉ូតូពីកន្លែងដាក់ត្រឹមត្រូវក៏មានការផ្អើលឆោឡោ ទើបដឹងថាចោរលួចយកទៅបាត់ថ្មីៗ ធ្វើឲ្យជនរងគ្រោះខកចិត្តនិងនាបទឹកមុខស្លេកស្លាំង រួច ក៏ទៅដាក់ពាក្យប្តឹងដើម្បីឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ជួយស្រាវជ្រាវរកម៉ូតូឲ្យគាត់ តែហាក់ដូចជាមិនសង្ឃឹមថារកឃើញមកវិញឡើយ ៕ ប្រាថ្នា