ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងឡើងសាករថយន្តមិត្តភក្ដិជ្រុលជើងជាន់ហ្គែបណ្ដាលអោយជ្រុលទៅបុករថយន្ត រឺមកកង់បី និង ហាងកាហ្វេមួយកន្លែងបែកកញ្ចប់ខ្ទេច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា ហើយខ្លួនឯងមិនចេះបើករថយន្តសោះ ស្រាប់តែអ្នកបើកបររថយន្តដែលត្រូវជាមិត្តភក្ដិ ចុះពីលើរថយន្តនិយាយជាមួយមិត្តភក្ដិបន្តិចស្រាប់តែ មិត្តភក្ដិម្ចាស់រថយន្តបានលើងទៅជាន់ហ្គែរថយន្តលេង ស្រាប់តែជ្រុលជើងក៏ជាន់ហ្គែរថយន្តបើកទៅមុខបណ្ដាលអោយជ្រុលទៅប៉ះរថយន្តហ្វត និងរ៉ឺមកកង់បីរងការខូចខាតតិចតួច និងជ្រុលទៅបុកហាងកាហ្វេមួយកន្លែង ដែលជិត និងបើកសម្ភោធទៅ ហើយនោះបណ្ដាលអោយបែកកញ្ចក់ខ្ទេចអស់៥ផ្ទាំង និងបុកបាក់រទរះនំបុ័ងដាក់សាច់ដែលនៅខាងមុខហាងទៀតផង។

ហេតុការណ៍ដ៍គួរឲ្យរន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីយប់ ឈានចូលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចមុខហាង អេស សេវេន កាហ្វេ និង ម៉ាត ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

អ្នកបើកបររថយន្តបង្កមានឈ្មោះ ស្រ៊ី ភេទប្រុស ម្ចាស់រថយន្តមានឈ្មោះ ចេង ចិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងដែក ស្នាក់ផ្ទះជួលម្ដុំទួលគោក ស្រុកកំណើតភូមិត្រពាំងស្ទង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ។

តាមប្រភពពត៌មានពីម្ចាស់រថយន្តមានឈ្មោះ ចេង ចិន បានអោយដឹងថា មុនពេលកើតហេតុរូបគាត់និងមិត្តភក្ដិរបស់គាត់ម្នាក់ទៀតដែលមានឈ្មោះ ស្រ៊ី ជាអ្នកបើករថយន្តបុករះនោះបានចេញមកពីកន្លែងផឹកសុីមួយកន្លែង ហើយពួកគេផឹកអស់ស្រាបៀកម្ពុជាចំនួន៦កំប៉ុងតែប៉ុនោះ ហើយបន្ទាប់មកពួកគេក៍បានបើករថយន្តម៉ាកតាកូម៉ាមួយគ្រឿងពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ ២Q ៨៤០៧ ក្នុងគោលបំណងមកយកមិត្តភក្ដិម្នាក់ទៀតដែលធ្វើការនៅក្នុងហាងខារ៉ាអូខេ អឹមភឺរៀល នោះថាចង់បបួលគ្នាទៅញាំសាច់គោអាំងបន្ត ពេលជិះមកដល់មុខហាងខារ៉ាអូខេអឹភឺរៀល ដែលស្ថិតតាមបណ្ដោផ្លូវ១៩៨៦នោះ ម្ចាស់រថយន្តបានឈប់នៅខាងមុខហាងនោះ ហើយបានចុះពីលើរថយន្តដើម្បីមកនិយាយជាមួយមិត្តភក្ដិរបស់គេ ដែលធ្វើការនៅក្នុងហាងខារ៉ាអូខេអឹភឺរៀល ស្រាប់តែបានបន្តិចមក មិត្តភក្ដិម្ចាស់រថយន្តដែលមានឈ្មោះ ស្រ៊ី ដែលអង្គុយចាំម្ចាស់រថយន្ត ដែលជាមិត្តភក្ដិគេដែលនោះ បានឡើងទៅអង្គុយកៅអីកន្លែងតៃកុងរថយន្ត ហើយបានយកជើងជាន់ហ្គែរថយន្តសាកលេង តែដោយសារតែរូបគាត់ស្រវឹងជ្រុលទៅហើយនោះ ក៏ជាន់ហ្គែលេងជ្រុល ហើយរថយន្តនៅជាប់លេខនៅឡើយ ក៏បានហោះទៅបុករ៉ឺមកកង់បីដែលឈប់ចតនៅមុខហាងខារ៉ាអូខេជារៀងរាល់ថ្ងៃនោះ បណ្ដាលអោយរបកទឹកថ្នាំតែបន្តិចបន្តួច និងជ្រុលទៅកៀរថយន្តហ្វតមួយគ្រឿង ដែលចតនៅពីមុខ រ៉ឺម៉កកង់បីនោះបណ្ដាលអោយកូតថ្ពាល់ខាងមុខខាងស្ដាំរថយន្ត ។

ប្រភពបន្តថា ភ្លាមៗនោះ រថយន្តមិនទាន់អស់ល្បឿន ក៏បានបើកទៅមុខប្រមាណជាជិតមួយគីឡូម៉ែត្រដីក៏បានរេចង្កូតទៅបុកហាងកាហ្វេ និង ម៉ាត អេសសេវេន ដែលទើបតែនិងបើកបានពីរថ្ងៃតែប៉ុណោះ ហើយគ្រោងនឹងបើកសម្ភោធនៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០១៧ តែត្រូវបានរថយន្តខាងលើដែលមានអ្នកបើកបរមិនមែនជាម្ចាស់រថយន្តថែមទាំងមិនចេះបើកហើយស្រវឹងជោគថែមទៀតផង បានបើកបុកបណ្ដាលអោយបាក់ទូនំបុ័ងដាក់សាច់បាក់ខ្ទេចរាបដល់ដី និងបោលទៅបុកជញ្ជាំងកញ្ចក់កំពស់៥មែត្រ និងទទឹងកន្លះមែត្របណ្ដាលឲ្យបាក់អស់ចំនួនប្រាំផ្ទាំងបែកគ្មានសល់ ហើយរថយន្តរងការខូចខាតមួយចំហៀងខាងឆ្វេង តែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនិង អ្នកផ្សេងទៀតឡើយ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កនោះបាននិយាយសម្រួលជាមួយខាងភាគីរថយន្តហ្វត និងជួយចេញថ្លៃខូចខាតទៅខាងរថយន្តហ្វតដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ហើយចំណែក រ៉ឺម៉កកង់បី ដោយសារតែមិនចង់ខាតពេលរកសុី ក៏មិនបានទាមទារសំណងអ្វីនោះឡើយ ។

រីឯអ្នកបើកបរដែលមិនមែនជាម្ចាស់រថយន្តបង្កនោះ បានរត់គេចខ្លួនបាត់ស្រមោល នៅសល់តែបុរសជាម្ចាស់រថយន្តនៅដោះស្រាយជាមួយអ្នកមើលការខុសត្រូវហាង ដែលទទួលការខូចខាតនោះ ។

ពេលសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខចុះមកដល់ចំណុចកើតហេតុ ក៏បានអោយខាងម្ចាស់រថយន្តបង្កធ្វើកិច្ចសន្យាជាមួយខាងតំណាងហាងកាហ្វេនោះថា នឹងព្រមជួសជុលហាងអោយគេវិញដើម្បីជាការដោះស្រាយ ក្រោយពីធ្វើកិច្ចសន្យារួចមករថយន្តបង្កខាងលើត្រូវបានរក្សាទុកនៅ និងហាងកាហ្វេនោះសិនរង់ចាំការជួសជុលហាងអោយគេរួចទើបអាចយករថយន្តរបស់គេទៅបាន ៕ តុង សីហា

 


ចែករំលែក៖