ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៧:០០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ( ទទួលពីនគរបាលប៉ុស្តទំនប់ទឹក ខណ្ឌចំការមន ) ពីបទហិង្សាដោយចេតនា មានស្ថាន ទម្ងន់ទោស ( កាប់នឹងដាវ-កាបិតប៉័ងតោ បណ្តាលឲ្យ របួសធ្ងន់) ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់គ្រឿងសំណង់ យីហោ ស្រីមុំ ដែលមានទីតាំងនៅផ្ទះលេខ៤៨០ ផ្លូវម៉ៅ សេទុង ក្រុមទី៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៧ វេលាម៉ោងប្រហែល ២០និង១០នាទី ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ២នាក់ ឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ និងឈ្មោះ វណ្ណា រដ្ឋា ហៅ រដ្ខា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

រីឯជនរងគ្រោះ៣នាក់ ឈ្មោះ សេង វិបុល ហៅ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងតបណ្តាញអគ្គីសនី ស្នាក់នៅផ្ទះជួលពុំចាំលេខ បន្ទប់លេខ១០ ផ្លូវលំ ភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ( របួស ខ្នងចំហៀងខាងឆ្វេង ), ឈ្មោះ ខាត់ ប៊ុនធឿន ភេទប្រុស អាយុ ១៩ឆ្នាំ ជន ជាតិខ្មែរ មុខរបរ កម្មករលក់គ្រឿងសំណង់ ស្នាក់នៅផ្ទះ ផ្ទះលេខ៤៨០ ផ្លូវម៉ៅសេទុង ក្រុមទី៩ ភូមិ៣ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( របួស ក្រោមចុងត្រចៀកស្តាំ ) និងឈ្មោះ កែវ មាស ហៅ ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលក់គ្រឿងសំណង់ ស្នាក់នៅ ផ្ទះលេខ៤៨០ ផ្លូវម៉ៅសេទុង ក្រុមទី៩ ភូមិ៣ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( របួស ធ្ងន់នៅខ្នងចំណុចកន្លែងបោះដៃផុត ) ។

ប្រភពបន្តថា សមត្ថកិច្ចបានចាប់យកវត្ថុតាងនៅកន្លែងកើតហេតុ ៖ កាំបិតប៉័ងតោដងឈើម៉ាក King fish ចំនួន០១ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២០និង១០នាទី ក្រុមជនរងគ្រោះចេញមកពីផឹកស៊ីនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយជិះម៉ូតូម៉ាក Suzuki Nex ពណ៌ ក្រហម ដោយជនរងគ្រោះឈ្មោះ កែវ មាស ហៅ ពៅ ជាអ្នកបើកម៉ូតូ ពេលមកដល់ចំណុចមុខផ្ទះលក់គ្រឿង សំណង់យីហោ ស្រីមុំ ( ចំណុចើតហេតុ ) ជនរងគ្រោះ បានឈប់ម៉ូតូ ដើម្បីរង់ចាំអ្នកនៅក្នុងផ្ទះបើកទ្វារអោយ ពេលនោះស្រាប់តែមានជនល្មើសមួយក្រុម ដែលមាន គ្នាប្រហែលជាង ១០នាក់ ប្រដាប់ដោយដាវ និង កាំបិតប៉័ងតោ បានមកធ្វើសកម្មភាពកាប់ជនរងគ្រោះ ទាំងបីនាក់បណ្តាលឲ្យយរបួស ហើយក្រុមជនល្មើស បានបន្សល់ទុកដាវនៅកន្លែងកើតហេតុ ចំណែកជនរង គ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

លុះនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋ បាលទំនប់ទឹក ខណ្ឌចំការមន បានល្បាតការពារសុវត្ថិ ភាព បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនៅចំណុចមុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ផ្លូវលេខ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយសួរនាំពាក់ព័ន្ធបទល្មើសខាងលើ ក៏បាននាំមកប្រគល់ អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ ខ្លនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖