ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ការសម្រេចចិត្តនៅសន្លឹកឆ្នោតមួយសន្លឹកដ៏ត្រឹមត្រូវរបស់បងប្អូនគឺជាការសម្រេចជោគវាសនាដ៏រុងរឿងរបស់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈ កម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការបោះឆ្នោតជ្រេីសរេីសមេដឹកនាំ គឺជាការសម្រេចទៅលេីជោគវាសនាដ៏រុងរឿងរបស់បងប្អូនដែលបានបន្តមកដល់សព្វថ្ងៃ ខណៈ ដែលបណ្តាប្រទេសមួយចំនួនផ្សេងទៀត បានរងនូវភាពបរាជ័យ ដោយសង្គ្រាមបង្ហូឈាមជាតិសាសន៍ខ្លួនឯង ដោយសារតែនយោបាយបះបោ និងការមិនស្កប់ស្កល់នឹងភាពមានបាន ជាពិសេសដោយសារតែចាញ់បោកការញុះញង់របស់បរទេស។

មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកប្រធានគណៈចលនាអញ្ជេីញសំណេះសំណាល កាលពីថ្ងៃទី ០៦ ឧសភា ឆ្នាំ២០១៧ ប្រកាសទទួលស្គាល់ សម្រួលភារកិច្ច សមាជិក សមាជិការគណៈចលនាសាសនិកឥស្លាមកម្ពុជាខេត្តត្បូងឃ្មុំ និង ខេត្តក៉ពង់ចាមនៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុកក្រូចឆ្មារ និង ខេត្តកំពង់ចាម ដែលមានការចូលរួមដោយមហាជនជាសមាជិកសមាជិការគណៈចលនា និង គណបក្សប្រជាជនកម្ពុជា ប្រមាណ១៤០០នាក់។

លោក អូស្មាន ហាស្សាន់ បានក្រេីនរំលឹកដល់សមាសភាពគណៈចលនា ពីសារសៈសំខាន់នៃការបោះឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សា ឃុំ សង្កាត់ថា គឺជាការបោះឆ្នោតសំខាន់បំផុត ដែលទាមទារអោយបងប្អុូនជាសមាសភាពគណៈចលនា បន្តពង្រឹង និងបំផុសបំផុលចលនាមហាជន យុវជន និងពលរដ្ឋគ្រប់រូប អោយបានជ្រាប និងយល់អោយកាន់តែច្បាស់ ព្រោះក្រុមប្រឹក្សាឃុំសង្កាត់ គឺជាអង្គឆ្នោត ដែលឈានទៅការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបោះឆ្នោតព្រឹទ្ឋសភាផងដែរ។

លោក អូស្មាន ហាស្សាន់ បានរំលឹកពីគុណបំណាច់ជាច្រេីនដែលសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ហេីយក៏ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ហេតុនេះដេីម្បីបន្តអោយសាមិទ្ឋផលនានា កាន់តែដុះឡេីងគ្រប់ទិសទី សន្តិភាពក៏កាន់តែមានភាពរឹងមាំ លោកប្រធានគណៈចលនា បានរំលឹកនូវការប្តេជ្ញាចិត្តយ៉ាងមុះមត់ដល់សមាជិក សមាជិការគណៈចលនាអោយរក្សានូវកម្លាំងចាស់ និងបន្ថែមកម្លាំងសមាជិកថ្មី អោយរក្សា សន្លឹកឆ្នោតមួយសន្លឹករបស់ខ្លួនម្នាក់ៗ គឺជាសន្លឹកឆ្នោតដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូតតទៅ ៕ សំរិត


ចែករំលែក៖