ព័ត៌មានទាន់ហេតុការណ៍៖

សប្បាយចិត្តយ៉ាងណាកំពុងអត់បានជួបអ្នកចិត្តល្អ!

ចែករំលែក៖

ភ្នំពេញៈ ដោយមើលឃើញពីទុកលំបាករបស់បងប្អូនទីទាល់ក្រស្ថិតនៅមូលដ្ឋានរបស់ខ្លួននិងមិនចង់ដំអក់យូរនឹកពេលដឹងថាពិបាកលោកពេជ្រ កែវមុនីអភិបាលខណ្ឌមានជ័យបានរួសរាន់ចុះទៅដល់ផ្ទះលោកអ៊ុំស្រីពីររូប។ការចុះទៅនេះគឺចុះទាំងភ្លៀងសួរសុខទុក្ខក្រោមដំណក់ភ្លៀងអាណិតប្រជាជនទាំងនោះពន់ពេក។

កាន់តែបង្កើនការគិតគូជួយដល់ប្រជាពលរដ្ឋលោកពេជ្រ កែវមុនីរមែងចុះទៅដល់ទីតាំងនានាក្នុងតំបន់ដែលោកគ្រប់គ្រងសំដៅចង់ដឹងទាំងការលំបាកភាពសុខស្រួលនិងការកែលម្អស្ថាបនាផ្សេងៗមិនថាផ្លូវឬទីតាំងរសនៅឡើយ។

លោកយាយ ដែលមានឈ្មោះថា​ យាយមឿន អាយុ៧៩ឆ្នាំ ដែលជាចាស់ជរាក្រីក្រគ្មានទីពឹង រស់នៅម្នាក់ឯងដោយចិញ្ចិម​សត្វឆ្មានិងឆ្កែធ្វើជាកូន កាលពីមុនពេលគាត់នៅមានកម្លាំងគាត់ដើរសុីឈ្នួលគេ រកព្រឹកខ្វះល្ងាច ពេលខ្លះដេកអត់បាយក៏មាន តែពេលនេះលោកយាយដើរលែងរួចធ្វើការលែងកើតហើយ ។ នៅល្ងាចមិញដែរដោយមើលឃើញពីស្ថានភាពការរស់នៅ ខ្វៈខាតទីទាល់ក្ររបស់លោកយាយ លោក ពេជ្រ កែវមុនី​ អភិបាលខណ្ឌមានជ៏យ​ ក៏ចុះមកសួរសុខទុក្ខភ្លាមៗផងដែរ ។ ក្នុងការចុះសួរសុខទុក្ខនេះ លោក ពេជ្រ កែវមុនី ក៏បានឧបត្ថម្ភសម្ភារៈនិងថវិកាមួយចំនួនផងដែរ ។
អភិបាលខណ្ឌ លោក ពេជ្រ កែវមុនី ស្រក់ទឹកភ្នែកទាំងយប់ ដោយសារ តែឃើញស្ថានភាពរបស់លោកយាយ ដែលរស់នៅក្រោមតង់ភ្លៀងធ្លាក់ជោគជាំ ។

បន្តពីលោកយាយទី១យប់ដដែលនោះលោក ពេជ្រ កែវមុនី បានចុះទៅសួសុខទុក្ខភ្លាមៗទាំងកណ្តាលភ្លៀង ជាមួយលោកយាយ ដែលកំពុងរស់នៅជ្រកក្រោមតង់ម្នាក់ឯងគ្មានគ្រួសារ ដោយលោកយាយ ដើសុីឈ្នួលនិង កោសខ្យល់អោយគេ ដើម្បីជិវិតមួយក្រពៈតែបុ៉ណ្ណោះ ដែលគាត់រស់នៅក្បែវត្តស្ទឹងមានជ័យ !ភ្លាមនោះដែរ លោក អភិបាលខណ្ឌក៏បានចុះទៅដល់កន្លែងនិងឧបត្ថម្ភថវិការនិងសម្ភារៈមួយចំនួនដល់លោកយាយ ។

លោកអភិបាលខណ្ឌបានមានប្រសាន៍ទាំងអួលដើមករថា ខ្ញុំពិតជាខ្លោចចិត្តខ្លាំងណាស់ដោយឃើញស្ថានភាពបែបនេះ ។ ព្រោះស្ថានភាពនេះគឺមិនខុសពីខ្ញុំកាលពី២៥ឆ្នាំមុនទេ ក្នុងនាមខ្ញំជាអាជ្ញាធរដែនដីមិនអាចប្រងើយកន្តើយបានឡើយ អោយតែដឹងគឺខ្ញុំចុះមកភ្លាម ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ធ្វើយា៉ងណាអោយតែបងប្អូនបានសុខ ។

យ៉ាងណានេះជាការបង្ហាញនូវកាយវិការជួយគ្នាទៅវិញទៅមកក្នុងនាមជាមនុស្សរស់ក្នុងសង្គមជាមួយគ្នា។គ្មានអ្វីបន្សល់នៅក្រៅពីទឹកចិត្តកិត្តយសភាពស្អាតស្អំនោះទេដែលមនុស្សគួរតែរំលេចឲបាន ៕ ហេង សុរិយា

 


ចែករំលែក៖