ព័ត៌មានទាន់ហេតុការណ៍៖

ព្រះចៅអធិរាជ្យជប៉ុននឹងដាក់រាជ្យសម្បត្តិនៅចុងឆ្នាំ២០១៨

ចែករំលែក៖

គណៈរដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី១៩ ខែឧសភា បានអនុម័ត ច្បាប់អនុញ្ញាតឲ្យ ព្រះចៅអធិរាជ្យជប៉ុន Akihito ដាក់រាជ្យសម្បត្តិបាន ហើយផ្ទេរតំណែងឲ្យទៅព្រះរាជ្យបុត្រ Naruhito។ នេះជាលើកទីមួយ ក្នុងរយៈពេល២០០ឆ្នាំកន្លងមកដែល ស្តេចជប៉ុនអាចដាក់រាជ្យសម្បត្តិបាន ។

រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា ពេលវេលាដែលព្រះចៅអធិរាជ្យ ដាក់រាជ្យសម្បត្តិ គឺនៅខែធ្នូ ឆ្នាំ២០១៨ ពេលដែលព្រះអង្គយាងចូលព្រះជន្ម៨៥វស្សា។ នៅដើមឆ្នាំ ២០១៩ ជប៉ុន នឹងមានស្តេចថ្មីតែម្តង ។

ច្បាប់ខាងលើត្រូវបានរៀបចំឡើងជាពេសេសសម្រាប់តែព្រះចៅអធិរាជ្យ Akihito តែប៉ុណ្ណោះ នៅពេលដែលបានអនុម័តច្បាប់នេះ មានប្រសិទ្ធិភាពតែម្តងគត់ ។ ទាំងនោះមានន័យថា ស្តេចក្រោយរបស់ជប៉ុន នឹងគ្មានច្បាប់ដាក់រាជ្យសម្បត្តិទៀតឡើយ បើអាចគឺត្រូវបង្កើតច្បាប់ថ្មីទៀត ។

កាលពីខែសីហា ឆ្នាំ២០១៦ ព្រះចៅអធិរាជ្យ Akihito បានស្នើដាក់រាជ្យសម្បត្តិ ដោយសារតែសុខភាពមិនអំណោយផល ។ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្ស៊ូ អាបេក៏បានរៀបចំបង្កើតច្បាប់ពិសេស ដើម្បីឲ្យព្រះអង្គបានដាក់រាជ្យ ។ ក្រោយរដ្ឋាភិបាលអនុម័តច្បាប់ដាក់រាជ្យនឹងត្រូវសភាអនុម័តនៅខែក្រោយនេះ ។

តាមច្បាប់ជប៉ុន ស្តេចគឺត្រូវតែគ្រោងរាជ្យអស់មួយជីវិត រហូតដល់ចូលទិវង្គត់ទើបព្រះរាជ្យបុត្រជប៉ុនឡើងជំនួស ។ ដូច្នេះ ការដាក់រាជ្យនាពេលនេះ គឺជាលើកទីមួយ ក្នុងរយៈពេល ២០០ឆ្នាំកន្លងមក។

ការដាក់រាជ្យរបស់ព្រះចៅ Akihito ស្របពេលដែល ព្រះនាង Mako ដែលជាចៅ បានសម្រេចបោះបង់តួនាទីទៅរៀបការជាមួយពលរដ្ឋធម្មតាម្នាក់ ។ ការរៀបការជាមួយ មនុស្សធម្មតានឹងត្រូវចាកចេញពីរាជ្យវាំង ហើយតំណែង ក៏ត្រូវដកហូតផងដែរ ៕ ម៉ែវ សាធី


ចែករំលែក៖