ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿង សំអាង ខុសច្បាប់ មួយចំនួនធំត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រឹបអូស បាន ពីសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា គ.ប.ផ.ក បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ បញ្ជាក់ពីប្រតិបត្តិការបង្ក្រាបគ្រឿងសំអាងចម្រុះ ដែលគ្មានច្បាប់អនុញ្ញាត នៅខណ្ឌចំការមន។

ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជ្ញារង ងិន ពេជ្រ និងលោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាដ្នាននិងប្រធានក្រុមប្រនិបត្តការពិសេសក្រសួងមហាផ្ទៃ និងកំលាំងនគរបាលចំរុះ ។ ម្ចាស់ផ្ទះមានឈ្មោះ ហុឹម ទូចភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤A តាមផ្លូវលេខ៣៥៨ ស្ថិតនៅក្រុម៣២ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សេចក្ដីប្រកាសព័ត៌មាន នេះ បង្ហាញ ថា ប្រតិបត្តិដែលធ្វើនៅ ពីរ ទីតាំងស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមននេះ ដកហូតបានគ្រឿងសំអាងមួយចំនួនធំ ហើយត្រូវបានយក ទៅរក្សាទុក ដើម្បីកសាងសំណុំរឿង ចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ គ.ប.ផ.ក សូមអំពាវនាវដល់សាធារណៈជនមេត្តាចូលរួម និងសហការផ្ដល់ព័ត៌មានអំពីទីតាំង ឬជនដែលផលិត ចែកចាយផលិតផល ក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ហើយសាធារណៈ អាចទំនាក់ទំនងផ្ដល់ព័ត៌មានបាន តាមលេខទូរស័ព្ទ ០៨១ ៩៩៩ ៨០៨៕ ស រស្មី


ចែករំលែក៖