លោក Mark Fields ត្រូវបានគេបញ្ឈប់ពីតំណែង CEO ក្នុងក្រុមហ៊ុន Ford ហើយលោក Jim Hackett មកជំនួសតំណែង CEO វិញបើយោងតាមការរាយការណ៍របស់ New York Times ។ លោក Hackett មានអាយុ 62 ឆ្នាំដែលបានខាងតំឡើងគ្រឿងសង្ហារឹម Steelcase អស់រយៈពេល 20 ឆ្នាំ មុននឹងចូលធ្វើការអោយក្រមហ៊ុនរថយន្ត Ford ដែលនៅក្នុងបន្ទុកថ្មីបំផុតនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរថយន្តស្វយ័តដែលគេស្គាល់ថាជា ក្រុមហ៊ុន Ford Smart Mobile ។ លោក Mark Fields ក្លាយជាប្រធាននាយកប្រតិបត្តិអស់រយះពេល 3ឆ្នាំមកហើយ ដែលជារយៈពេលមួយដែលបានឃើញភាគហ៊ុនរបស់ក្រុមហ៊ុន Ford បានធ្លាក់ចុះ 40 ភាគរយ។ បើតាម New York Times និយាយថាដំណឹងនេះត្រូវបានប្រកាសជាផ្លូវការកាលពីព្រឹកថ្ងៃចន្ទ។
ក្រុមហ៊ុន Ford Smart Mobility ត្រូវបានបង្កើតឡើងនៅឆ្នាំ 2016 ជាការកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនដំនើរការផ្លាស់ប្ដូររបស់ក្រុមហ៊ុននេះទៅជាក្រុមហ៊ុនរថយន្តនិងចល័តមួយ។ គោលបំណងរបស់វាគឺដើម្បីបន្តឱកាសយ៉ាងខ្លាំង និង “ជាមេដឹកនាំនៅក្នុងការតភ្ជាប់ , ការចល័ត , រថយន្តស្វយ័ត ,បទពិសោធអតិថិជន និងទិន្នន័យ និងវិភាគ “នេះបើយោងតាមក្រុមហ៊ុន Ford អធិប្បាយ។ ការផ្សព្វផ្សាយរបស់លោក Hackett គឺជាសញ្ញាយ៉ាងច្បាស់ដែល Ford គិតថាការផ្លាស់ប្តូរនេះមិនត្រូវបានកើតឡើងយ៉ាងលឿនគ្រប់គ្រាន់ទេ ។ ការលក់រថយន្តរបស់ Ford បានធ្លាក់ចុះ 25 ភាគរយនៅឆ្នាំនេះ ពេលថ្មីនេះក្រុមហ៊ុន Tesla បានវ៉ាដាច់រថយន្ត Ford និង GM ទាំងពីរនេះនៅក្នុងលក្ខខណ្ឌនៃមូលធនទីផ្សារ។ មូលហេតុដែលធ្វើអោយ លោក Mark Fields ត្រូវចុះចេញពីតំណែងក៏ព្រោះដោយសារតែលោកអស់សមត្ថភាព និង ធ្វើអោយក្រុមហ៊ុនខាតបង់អស់ជាច្រើនឆ្នាំ ទាំងប្រាក់ចំណូល ធនធានមនុស្ស និង កេរ្តិ៍ឈ្មោះក្រុមហ៊ុន ៕ ហេង លក្ខិណា