ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន៖ អរគុណ បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងប្រទេស ដែលតែងតែគាំទ្រ និងបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា”

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែឧសភាថា អរគុណ បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងប្រទេស ដែលតែងតែគាំទ្រ និងបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” ។

សម្តេចបានថ្លែងថា«បោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” ទូទាំងប្រទេស!

ថ្ងៃបោះឆ្នោត គឺថ្ងៃអាទិត្យ ទី ៤ ខែ មិថុនា ឆ្នាំ ២០១៧

សូមអរគុណ បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងប្រទេស ដែលតែងតែគាំទ្រ និងបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” ដើម្បីថែរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់ តែរីកចម្រើន ដើម្បីយើងទាំងអស់គ្នារស់នៅជួបជុំក្រុមគ្រួសារដោយសុខដមរម្យនា។

សូមជូនពរបងប្អូនខ្មែរឥស្លាមជួបតែ ក្តីសុខ សប្បាយ និងក្តីមេត្តា ករុណា គ្រប់ៗគ្នាពីព្រះអល់ឡស់!» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖