ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ ៖ ការសម្រេចចិត្ដគាំទ្រ គណ បក្សប្រជាជន របស់បងប្អូនសាសនិកខ្មែរឥស្លាមនិងនាំមកនូវ ជោគ វាសនា សហគមន៏ រស់នៅដោយសុខដុមរម្យនា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោកអូស្មាន ហាស្សាន់ ៖ ការសម្រេចចិត្ដ គាំទ្រគណបក្សប្រ ជាជនកម្ពុជា របស់បងប្អូនសាសនិកខ្មែរឥស្លាម និងនាំមកនូវ ជោគវាសនា សហគមន៏ រស់នៅ ប្រកបដោយសុខដុមរម្យនា និងប្រទេសជាតិ មានការរីកចម្រើន មានសុខសន្ដិភាព សប្បូសប្បាយ រុងរឿងទៅថ្ងៃអនាគត ។ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈ ចលនាសាសនិក ឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បែបនេះ ខណៈលោក ចុះសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ខ្មែរឥស្លាម នៅស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៧ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ការសម្រេចចិត្តត្រឹមត្រូវរបស់បងប្អូនលើការគូសសន្លឹកឆ្នោតមួយសន្លឹក គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ជោគវាសនារបស់ខ្លួននិង ប្រជារាស្ត្រកម្ពុជាទាំងមូល អោយបានបន្តរស់នៅប្រកបដោយសុខដុមរម្យនា និង ភាពសម្រុង សម្រើន សប្បូសប្បាយ ។

លោក អូស្មាន ហាស្សាន់ បានរំលឹកពីគុណបំណាច់ជាច្រើន ដែលសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ហើយក៏ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ហេតុនេះដើម្បីបន្តអោយសាមិទ្ឋផលនានា កាន់តែដុះឡើងគ្រប់ទិសទី សន្តិភាពក៏កាន់តែមានភាពរឹងមាំ សេរីភាពជំនឿសាសនានៅតែមាន លោកប្រធានគណៈចលនា បានរំលឹកនូវការប្តេជ្ញាចិត្តយ៉ាងមុះមត់ដល់សមាជិក សមាជិការគណៈចលនាក៏ដូចជាសមាជិកគណបក្សប្រជាជនកម្ពុជា អោយរក្សានូវកម្លាំងចាស់ និងបន្ថែមកម្លាំងសមាជិកថ្មី អោយរក្សា សន្លឹកឆ្នោតមួយសន្លឹករបស់ខ្លួនម្នាក់ៗ គឺជាសន្លឹកឆ្នោតដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតែមួយគត់ ហើយប្តេជ្ញាបោះជូនជារៀងរហូតតទៅ។

ក្នុងឱកាសនោះដែរ លោកក៏បានរំលឹកដល់សមាជិក សមាជកាក្រុមប្រឹក្សាឃុំឈូកសរទាំងអស់ និងមន្ត្រីបក្សប្រជាជនកម្ពុជា ត្រូវខិតខំបំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើ សំណូមពរ និង សេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ពិសេសនៅពេលប្រជាពលរដ្ឋ ជួបការលំបាកតែម្តង ហើយត្រូវរួមសាមគ្គីគ្នា ការពារសមិទ្ធិផលទាំងឡាយ របស់គណៈបក្សប្រជាជន ឲ្យបានស្ថិតស្ថេរគង់វង្ស នៅជាអមតៈរៀងទៅ៕ សំរិត


ចែករំលែក៖