ព័ត៌មានទាន់ហេតុការណ៍៖

Romaចែកផ្លូវគ្នាដើរជាមួយនឹងគ្រូបង្វឹក Luciano Spalletti ជាលើកទី២

ចែករំលែក៖

ក្លិប Roma បានប្រកាសចែកផ្លូវគ្នាដើរជាមួយនឹងគ្រូបង្វឹកលោក Luciano Spalletti បន្ទាប់ពីគាត់ដឹកនាំក្រុមនេះឈរលេខរៀងទី២ នៅក្របខ័ណ្ឌអ៊ីតាលី Serie A។

លោក Diego Perotti ប្រធានក្លិប Roma បានថ្លែងថា “យើងសូមថ្លែង អំណរគុណដល់លោក Spalletti ចំពោះកិច្ចខិចខំប្រឹងប្រែងរបស់គាត់ និងការលះបង់ចាប់តាំងពីគាត់ត្រឡប់មកដឹកនាំជាលើកទី២។ ក្រោយការដឹកនាំរបស់គាត់ ក្នុងរដូវកាលនេះ ក្រុមRomaទទួលបានជោគជ័យច្រើនជាងមុនដូចជា ពិន្ទុនិងគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តក្លិប។ យើងសូមជូន ពរគាត់ឲ្យទទួលបានជោគជ័យខ្លាំងនៅថ្ងៃអនាគត។ ប៉ុន្តែសម្រាប់ក្លិបរបស់យើង កំពុងតែស្ថិតនៅក្នុងផ្លូវរីកចម្រើន ហើយនឹងត្រូវរកគ្រូបង្វឹងកថ្មីដើម្បីជួយក្រុមនេះឲ្យកាន់តែរីក ចម្រើនទៅមុខទៀត” ។

គួររំលឹកថា លោក Spalletti ដែលមានវ័យ៥៨ឆ្នាំធ្លាប់ដឹកនាំក្រុម Roma លើកដំបូងនៅក្នុងឆ្នាំ២០០៥ដល់ឆ្នាំ២០០៩ មុនពេលផ្លាស់ទៅដឹកនាំក្រុមរុស្ស៊ី Zenit St Petersburg តែគាត់បានត្រឡប់មកកាន់ក្លិបRomaវិញនៅក្នុងខែមករា ឆ្នាំ២០១៦៕ ដេវីត


ចែករំលែក៖