ព័ត៌មានទាន់ហេតុការណ៍៖

ឆែកឆេរនៅបន្ទប់ជួលមួយកន្លែងឃើញថ្នាំញៀន៤០តូចនិង៤កញ្ចប់ធំ ព្រមទាំងឃាត់ខ្លួនមុខសញ្ញាម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯកស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសបានឲ្យដឹងថា កាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ ក្រុងព្រះសីហនុ បានឆ្មក់ចូលចាប់ឆែកឆេរនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្រុមទី៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយចាប់យកបានថ្នាំញៀនមេតំហ្វេតាមីន ចំនួន៤៤ កញ្ចប់ ក្នុងនោះមានកញ្ចប់តូចចំនួន៤០និង កញ្ចប់ធំ៤ ទម្ងន់សរុប១៤,៧ក្រាម ព្រមទាំងឃាត់ខ្លួនមុខសញ្ញាម្នាក់ ឈ្មោះ នៅ ប្រុស ហៅ លី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

លោកវរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរង បានបញ្ជាក់ថា៖ ដោយទទួលបានបទបញ្ជា និងការណែនាំផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកបានដាក់បញ្ជា ឲ្យកម្លាំងជំនាញគ្រប់មុខព្រួញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ជាប់ជានិច្ច ពីព្រោះថា ការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ មុខសញ្ញាល្មើស អាចនឹងឆ្លៀតឱកាសចេញធ្វើសកម្មភាព ៕ ឆ្លាមសមុទ្រ


ចែករំលែក៖