ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ដឹកនាំសមាជិករាប់ពាន់នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ សម្តេចពញាចក្រី ហេង សំរិន បានដឹកនាំសមាជិកសមាជិកាគណបក្ស បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទូទាំងខេត្តត្បូងឃ្មុំ។

ខណៈដែលសម្ដេច ហេង សំរិន កំពុងធ្វើការដង្ហែបក្សនៅខេត្តត្បូងឃ្មុំឯណោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានដឹកនាំសមាជិក-សមាជិកា និងអ្នកគាំទ្រប្រមាណ២០ម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញផងដែរ។

យុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០-០២ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺនឹងិទបញ្ចប់នៅថ្ងៃនេះហើយ ចំណែកនៅនៅថ្ងៃទី០៣ ខែមិថុនា ស្អែកនេះ សកម្មភាពឃោសនាទាំងអស់ នឹងត្រូវបញ្ឈប់ទាំងអស់នៅទូទាំងប្រទេស។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខឆាប់នេះ៕ ហេង សូរិយា


ចែករំលែក៖