កំពង់ចាម៖ លោក យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម លោក ប៉ាន សូរស័ក្តិ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ចាម និងជាប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយ ស្រុកព្រៃឈរ និងលោក គួច ចំរើន អនុប្រធានថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ចាម រួមទាំងសមាជិកសមាជិកា និងប្រជាពលរដ្ឋជាង២ម៉ឺននាក់ បានចូលរួម ហែរក្បូនគណបក្សប្រជាជនកម្ពុជា ដើម្បីរកសំឡេងឆ្នោត នៅថ្ងៃចុងក្រោយនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងខេត្តកំពង់ចាម។
លោក យឹម ឆៃលី បានថ្លែងថា ប្រទេសកម្ពុជា យើងនាបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថេរភាព អភិឌ្ឍន៍ គ្រប់ទីកន្លែង ទាំងអស់នេះជាការខិតខំប្រឹងប្រែង មិនថា ថ្ងៃយប់ ក្តៅ រងារ ជិតឆ្ងាយ គឺដោយសារតែមាន ថ្ងៃរំដោះ ៧មករា ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីដ៏ឆ្នើមរបស់កម្ពុជា។
ជាមួយគ្នានោះ លោក យឹម ឆៃលី បានបបញ្ជាក់ថា ក្នុងអំឡុងពេលឃោសនានោះ រូបលោក និងសមាជិកសមាជិកា យុវជនជាង២ម៉ឺននាក់ បានស្តាប់សន្ទរថាសម្តេចតេជោ ហ៊ុន សែន ផងដែរ។
ក្រោយពីការស្តាប់សន្ទុរកថាសម្តេចតេជោចប់ ក្រុមយុវជន បានថ្លែងថា «ពួកខ្ញុំជឿជាក់យ៉ាងមុតមាំយ៉ាងខ្លាំងក្លាថា មានតែគណបក្សប្រជាជនកម្ពុជា តែ១គត់ អាចដឹកនាំ វាសនា ប្រទេសកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា មិនបានសន្យាចោល ភូតភរ កុហុកជាមួយប្រជាពលរដ្ឋម្តងណាឡើយ គឺមានតែធ្វើ អភិវឌ្ឍន៍គ្រប់ទីតាំង មិនថា ទីតាំងទីក្រុង ជនបទ ឬតំបន់ជាយដែនដាច់ស្រយ៉ាល់ឡើយ មានសាលារៀន មានវត្តអារាម ផ្លូវថ្នល់ តូចធំ ស្ពាន មន្ទីរពេទ្យ។ ដូច្នេះហើយពួកខ្ញុំគាំទ្រពេញទំហឹងចំពោះបក្សប្រជាជនកម្ពុជារហូតលុះក្ស័យសង្ខារបស់ពួកខ្ញុំ»៕ ហេង សូរិយា