ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាគ្រូបង្រៀនម្នាក់ចូលម៉ាស្សាត្រូវនារីលួចលុយអស់៦០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជាគ្រូបង្រៀននៅខេត្តកំពត ហើយបានមកភ្នំពេញ ដើម្បីសួរសុខទុក្ខប្រពន្ធដែលមករកសីុ ដោយមិនស្រួលខ្លួន ក៏បានទៅរកកន្លែងម៉ាស្សា កោសជប់នៅផ្លូវ២០០៤​ ភូមិត្រពាំងល្វា​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ខណៈកំពុងកោសក៏ត្រូវនារីម៉ាស្សាបានលូកយកលុយអស់ចំនួន៦០០ដុល្លារ​ បង្កការភ្ញាក់ផ្អើលប្តឹងសមត្ថកិច្ចកាលពីវេលាម៉ោង៨យប់ថ្ងៃទី១ខែមិថុនាឆ្នាំ២០១៧​ ។

បុរសជាគ្រូបង្រៀននោះឈ្មោះព្រំ​ ចាន់ថុន​ភេទប្រុសអាយុ៣៧ឆ្នាំមុខរបគ្រូបង្រៀន​ នៅភូមិត្រពាំង​ខ្វា​ ឃុំភ្នំកុង​ ស្រុកអង្គជ័យ​ ខេត្តកំពត។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ នៅមុនពេលកើតហេតុរួបគាត់ទើបតែមកពីស្រុកដើម្បីមកលេងប្រពន្ធនៅភូមិដំណាក់​ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ​ ដោយមិនស្រួលខ្លួនទើបរួបគាត់បានធ្វើដំណើរមកកាន់ទីតាំងម៉ាស្សាផ្លូវ២០០៤​ ដើម្បីឲ្យនារីម៉ាស្សាកោសខ្យល់ឲ្យ។ ជនរងគ្រោះបានបន្តថា​ ពេលកោសខ្យល់រួចរាល់រួបគាត់ក៏បានលូកហោប៉ាវដើម្បីយកលុយឲ្យថ្លៃសេវ៉ាម៉ាស្សាស្រាប់តែបាត់លុយអស់ចំនួន៦០០ដុល្លារទើបធ្វើឲ្យគាត់ភ្ញាក់ផ្អើល​ ពេលនោះនារីម៉ាស្សាបាននិយាយថាមិនបាច់ប្តឹងផ្តល់នោះទេចាំគេជួយសងចុះនួន២០០ដុល្លារវិញតែមិនព្រមទើបព្រឹកថ្ងៃទី២ខែដដែលក៏ទៅប្តឹងសមត្ថកិច្ចជួយអន្តរាមន៍។

ក្រោយពីទទួលបានដំណឹងសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុភ្លាមតែទីតាំងខាងលើនោះបានបិទទ្វាអស់។

ប្រជាពលរដ្ឋបានបង្ហើបថា ទីតាំងខាងលើសមត្ថកិច្ចធ្លាបចុះឃាត់ស្ត្រីម៉ាស្សាជាច្រើនលើកច្រើនសាមកហើយពីបទលួចបន្លំលុយភ្ញៀវពេលចូលទៅម៉ាស្សាហើយក៏បញ្ជូនទៅតុលាការដែរតែមិនបានយូប៉ុន្មាក៏ចេញមកវិញនិងប្រកបរបដដែល។

នារីម៉ាស្សាទី១ត្រូវបានគេស្គាល់ឈ្មោះសៅសុខហេង​ អាយុ១៨ឆ្នាំ​ មុខរបនារីម៉ា្សាខាងលើនិងទី២ឈ្មោះហេងធូ​ អាយុ៣០ឆ្នាំ​ មុខរបនារីម៉ា្សាដូចគ្នា​ ។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចតែប៉ុណ្ណោះចាំមើលតើសមត្ថកិច្ចនិងមានវិធានការយ៉ាងណាចំពោះករណីនេះ៕ សុខាសែនជ័យ


ចែករំលែក៖