នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ប្រធានាធិបតី រុស្សី Vladimir Putin និងនាយករដ្ឋមន្ត្រី ឥណ្ឌា លោក Narendra Modi បានចុះកិច្ចព្រមព្រៀងគ្នា ក្នុងការបង្កើនទំនាក់ទំនង ពាណិជ្ជកម្ម ទ្វេភាគី ។ កិច្ចព្រមព្រៀងខាងលើបានធ្វើឡើង ក្រោយមេដឹកនាំទាំងពីរ បានជួបប្រជុំគ្នា នៅក្នុងព្រឹត្តិការណ៍ វេទិកាសេដ្ឋកិច្ច ក្នុងទីក្រុង St.Petersburg (International Economic Forum 2017) ដោយការលោកនាយរករដ្ឋមន្ត្រី ឥណ្ឌារូបនេះ ត្រូវបាន អញ្ជើញផ្ទាល់ ពីសំណាក់លោកប្រធានាធិបតី រុស្សី ។
លោកពូទីន បានថ្លែងបញ្ជាក់អំពី ការសន្យាផងដែរថា នឹងចូលរួមគ្នាក្នុងផែនការ ទាញយកថាមពល នុយក្លេអ៊ែរ ការចូលរួមគ្នាលើកម្មវិធី អវកាស និងក៏ដូចជាកម្មវិធី បច្ចេកវិទ្យានានាផងដែរ ដែលវាគឺជាសោយ៉ាងសំខាន់ សម្រាប់ពេលអនាគត រវាងប្រទេសទាំង២ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងគ្នានឹងគ្នា ។
មុនពេលទៅកាន់ រុស្ស៊ី នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉ានត្រា មូឌី បាន ទស្សនកិច្ចទៅកាន់ ប្រទេសអាល្លឺម៉ង់ ជួបពិភាក្សា ជាមួយអធិការបតីអាល្លឺម៉ង់ពីទំនាក់ទំនងពាណិជ្ជកម្ម ផងដែរ។
នៅក្នុងព្រិត្តិការមួយផ្សេងទៀត ក្រសួងការពារជាតិរបស់ឥណ្ឌា បានឲ្យដឹងថា ឥណ្ឌា និងបារាំង កំពុងធ្វើកិច្ចចរចាពិភាក្សាគ្នាដ៏សំខាន់មួយ ស្តីពីការទិញ លក់យន្តហោះចម្បាំងចូលនិវត្តន៍ Jaguar Strike Fighter Jets ចំនួន៣០គ្រឿង ពីឃ្លាំងរក្សាទុករបស់កងទ័ពអាកាសបារាំង។
នៅក្នុងដំណើរចរចាទិញ លក់យន្តហោះចម្បាំងចូលនិវត្តន៍នេះ ភាគីបារាំងបាន បញ្ជាក់ប្រាប់យ៉ាងច្បាស់ៗថា ការយកយន្តហោះចូលនិវត្តន៍ទាំងនេះ ទៅកែប្រែឲ្យមានជីវិតហោះហើរក្នុងអាកាសជាថ្មីម្តងទៀត វាជារឿងដែលមិនអាចទៅរួចឡើយ ក៏ប៉ុន្តែភាគីឥណ្ឌា អាចទិញយកយន្តហោះ Jaguar ទំាង៣០គ្រឿងនោះ សម្រាប់ដោះយកផ្នែកខ្លះៗ ដូចជាតួកន្ទុយជាដើម ធ្វើជាគ្រឿងបន្លាស់ជួសជុល កង់យន្តហោះចម្បាំង Jaguar បច្ចុប្បន្នរបស់ខ្លួនបាន។
ដូច្នេះ ចំណុចនេះគឺស្របទៅនឹងកិច្ចការចម្បងមួយរបស់ទ័ពអាកាសឥណ្ឌា នាពេលបច្ចុប្បន្ន ព្រោះឥណ្ឌាកំពុងតែ កែប្រែយន្តហោះ Jaguar Strike Jets ឲ្យឈានដល់កម្រិតស្តង់ដារ ‘DARIN III’ ហើយកម្មវិធីនេះ មានពាក់ព័ន្ធទៅនឹងការធ្វើទំនើបកម្ម ជាមួយនឹងបច្ចេកវិទ្យាអាកាសចរណ៍ថ្មី រ៉ាដា AESA Radar និងប្រព័ន្ធអាវុធថ្មី ដែលធ្វើឲ្យយន្តហោះទាំងនោះ ទំនើបជាងយន្តហោះចម្បាំង F-16 របស់ទ័ពអាកាសប៉ាគីស្ថានបច្ចុប្បន្ន៕ ម៉ែវ សាធី