ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ហេតុអ្វីអាមេរិកសាកល្បងមីស៊ីលបាន ចំណែកកូរ៉េខាងជើងសាកល្បងមិនបាន?

ចែករំលែក៖

អ្នកឯកទេសជនជាតិរុស្ស៊ីបានវិភាគថា ហេតុអ្វីបានជាប្រទេសអាមេរិកអាចសាកល្បង មីស៊ីលបានគ្រប់ពេល ចំណែក ប្រទេសដទៃទៀត ដូចជាអីុរ៉ង់ ពិសេស គឺកូរ៉េខាងជើង មិនអាចសាកល្បងបាន?

អ្នកឯកទេសវិភាគនយោបាយជនជាតិរុស្ស៊ី លោក Piotr Tsvetov បានវិភាគអត្ថបទមួយផ្សាយនៅលើគេហទំព័រ sputnik ថា ព្រឹត្តិការណ៍សំខាន់បំផុតនៅក្នុងខែឧសភា គឺជាការសាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ។ ដូចជាលើកមុនៗ រាល់ការសាកល្បងកាំជ្រួចមីស៊ីលកូរ៉េខាងជើងតែងតែ រងការថ្កោលទោសយ៉ាងខ្លាំងពីអាមេរិក កូរ៉េខាងត្បូងជប៉ុន ហើយសូម្បីតែទីក្រុងប៉េកាំងក៏ថ្កោលទោសដែរ។

អង្គការសហប្រជាជាតិ ក៏បានសម្រេចអនុម័តដាក់ទណ្ឌកម្មកូរ៉េខាងជើង ដោយ សារតែសកម្មភាពការពារជាតិ ទាំងនោះហើយធ្វើឲ្យកូរ៉េខាងជើងកាន់តែនៅឯកោលើពិភពលោក។

មេដឹកនាំកូរ៉េខាងជើង ធ្លាប់បាននិយាយ ថា សកម្មភាពអភិវឌ្ឍន៍កាំជ្រួចមីស៊ីល បរមាណូ គឺដើម្បីការពារជាតិរបស់ខ្លួន ប៉ុណ្ណោះ បើកូរ៉េខាងជើងមិនរងការគំរាម កំហែងពីអាមេរិក និង កូរ៉េខាងត្បូង ទ េនោះ កូរ៉េខាងជើងក៏មិនចាំបាច់ចំណាយប្រាក់ផលិតអាវុធធ្វើអីដែរ។ កូរ៉េខាងជើងធ្លាប់បានស្នើដល់អាមេរិក បញ្ឈប់ការធ្វើ សមយុទ្ធជាមួយកូរ៉េខាងត្បូង និងដក ទាហានចេញពីទីនោះ ដើម្បីជាការដោះដូរបញ្ចប់កម្មវិធីអាវុធរបស់ខ្លួន តែអាមេរិក មិនយល់ព្រម។ មិនត្រឹមតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោន ថែមទាំងដាក់ពង្រាយអាវុធកាន់តែច្រើនថែមទៀតទៅកូរ៉េខាងត្បូង។

មេដឹកនាំប្រទេសជាច្រើនបានលើកឡើងថា សកម្មភាពរបស់ទីក្រុងព្យុងយ៉ាង បានធ្វើឲ្យ ស្ថានភាពសន្តិសុខពិភពលោកកាន់តែស្មុគស្មាញ អាចជំរុញឲ្យតំបន់ អាស៊ីភាគខាងកើត ឆ្ពោះទៅរកសង្គ្រាម។ ប៉ុន្តែហេតុអ្វី បានជាមេដឹកនាំជុំវិញពិភព លោក មិនថ្កោលទោសអាមេរិកផងដែរទៅ ដែលបានសាកល្បងមីស៊ីលនោះ?

សូមរំលឹកថា កាលពីថ្ងៃទី៣១ខែឧសភា គឺក្រោយពេល២ថ្ងៃដែលកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីល អាមេររិកក៏បាន សាកល្បង មីស៊ីលនៅសមុទ្រប៉ាស៊ីហ្វិក ផងដែរ និងការសាកល្បងជាច្រើនទៀត របស់ប្រទេសផ្សេងៗ ដូចជាចិន ឥណ្ឌា អីុស្រាអែលរុស្ស៊ី …តែមិនមានប្រទេសណា មួយថ្កោលទោសឡើយ ។ចំណែកកូរ៉េខាង ជើង ត្រូវបានគេថ្កោលទោស (ងាប់ចោល)ឲ្យតែមានសកម្មភាពសាកល្បងមីសីុល ម្តងៗ។

នៅក្នុងសន្តិសុខពិភពលោគ ប្រទេស ខ្លះអាចផលិតសាកល្បងអាវុធបានគ្រប់ពេល ប្រទេសខ្លះទៀត មិនអាចធ្វើបាន។ តើមានតែប្រទេសធំៗទើបមានដែនអធិបតេយ្យសម្រាប់ការពារ ចំណែកប្រទេស តូចៗ មិនមានទេឬ? ប្រទេសធំទើបមានសិទ្ធិផលិតនិងរក្សាអាវុធទំនើបៗ ប្រទេស​តូចមិនអាច? តើនេះគឺជាច្បាប់(អ្នកមាន ហុតឈាមអ្នកក្រ) របស់លោកខាងលិច ឬ?

តាំងពីសម័យសង្គ្រាមលោកលើកទី១ លើកទី២ រហូតមកទល់បច្ចុប្បន្ន មានតែ ប្រទេសអ្នកមានប្រទេស មហាអំណាច ​​ ប៉ុណ្ណោះលើកទ័ពទៅវាយប្រហារប្រទេសតូចតាច ប្រទេសក្រីក្រ មិនដែលឃើញ ប្រទេសក្រីក្រទៅវាយប្រទេសអ្នកមានឡើយ ។ ការផលិតអាវុធរបស់ប្រទេស តូចតាចក្រីក្រដូចជាកូរ៉េខាងជើង គឺដើម្បី តែការពារជាតិ ការពារការវាយប្រហារ ប៉ុណ្ណោះ។ តើគោលនយោបាយយោធារបស់ប្រទេសមហាអំណាចលោកខាងលិច គឺ បើប្រទេសធំវាយប្រហារនោះទេ ប្រទេស តូចគ្មានសិទ្ធិតដៃទេឬ?

ចំណែកប្រធានាធិបតីរុស្ស៊ី ក៏បានព្រមានពីភាពគ្រោះថ្នាក់នៅលើពិភពលោកដែរ ពេលគ្មានអ្នកណាស្តាប់អ្នកណានោះ។ លោកពូទីនបានបញ្ជាក់ថា ពិភពលោកមិន ស្តាប់រុស្ស៊ី ពីការដាក់បង្រួម ប្រព័ន្ធការពារមីស៊ីលនៅជុំវិញពិភពលោក ធ្វើឲ្យតម្លា ភាពយុទ្ធសាស្ត្រ ត្រូវបានបំផ្លាញ។ ទាំងនោះហើយទីក្រុងមូស្គូចាំបាច់ត្រូវតែមាន វិធានការ សមស្របដើម្បី ទប់ទល់នឹងហេតុការណ៍ខាងលើរបស់អាមេរិក។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងទីក្រុង St Peterburg ក្រោយ វេទិកាសេដ្ឋកិច្ចកាលពីថ្ងៃទី១ខែមិថុនា លោក ពូទីនបានបញ្ជាក់ថា រុស្ស៊ីមិនអាច ឈរមើលពេលប្រទេសដទៃទៀតដាក់ ពង្រាយអាវុធនៅជុំវិញព្រំដែនខ្លួននោះបានទេ។

ការប្រកាសរបស់លោកពូទីនកើតឡើងក្រោយពេលដែលអាមេរិកបានបញ្ជូនកងទ័ពអាកាស និងបញ្ជូនយន្តហោះទម្លាក់ គ្រាប់ រយៈចម្ងាយឆ្ងាយ B-52 ព្រមទាំងកងកម្លាំងប្រដាប់អាវុធថ្មើរជើងចំនួន៨០០នាក់ ទៅកាន់ចក្រភពអង់គ្លេស ក្នុងកិច្ចគាំ ទ្រដល់សហសមយុទ្ធ ជាមួយសម្ពន្ធមិត្ត ណាតូ និងដៃគូ ដែលនឹងធ្វើឡើងនៅទូទាំង អឺរ៉ុប ក្នុងខែមិថុនានេះ។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress មានសមត្ថភាពនុយក្លេ អ៊ែ បានចូលរួមក្នុងសហសមយុទ្ធ ជាបន្ត បន្ទាប់មួយ ធ្វើឡើងជាចម្បង នៅតាមច្រក ទ្វាររបស់រុស្ស៊ី ជាពិសេសនោះ គឺនៅសមុទ្រ បាល់ទិក អាក់ទិក និងនៅតាមព្រំដែនរុស្ស៊ី ជាមួយនឹងដៃគូសម្ពន្ធមិត្តមួយចំនួនទៀត។

សូមជម្រាបផងដែរថា យន្តហោះទម្លាក់ គ្រាប់បែកB-52 មានទម្ងន់១៨៥.០០០ ផោន ជាយន្តហោះសកម្មដ៏ចំណាស់បំផុត មួយ ក្នុងកងកម្លាំងទ័ពអាកាសអាមេរិក ដោយបានចូលបម្រើការយោធាដំបូង ក្នុង ទសវត្ស១៩៥០ ក្នុងអំឡុងការកើនឡើង ខ្លាំង នៃសង្គ្រាមត្រជាក់ ហើយយន្តហោះ នេះ ដំបូងឡើយ គឺត្រូវបានរចនាជាយន្ត ហោះ ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ មាន រយៈចម្ងាយហោះហើរវែង និងក្នុងរយៈ កម្ពស់ខ្ពស់ ដែលអាចវាយប្រហារចូលជ្រៅ ទៅក្នុងសហភាពសូវៀតបាន៕ ម៉ែវ សាធី


ចែករំលែក៖