ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ អធិការដ្ឋាននគរបាលខណ្ឌសែនសុខមានការត្រួតពិនិត្យកម្លាំងមន្ត្រីនគរបាល ដែលត្រូវការពារតាមការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយមានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការរង ទទួលផ្នែកស្ថិតិនិងអត្តសញ្ញាណប័ណ្ណ និងលោកវសេនីយ៍ឯក ម៉ក់ ហុងអធិការនគរបាលខណ្ឌសែនសុខ។
តាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ បានអោយដឹងថា ដើម្បីធានាអោយបាននូវ សណ្តាប់ ធ្នាប់ សុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃបោះឆ្នោតស្អែកនេះអោយទទួលបានជោគជ័យនិងណែនាំដល់កងកម្លាំងទាំងអស់ត្រូវគោរពនូវបទបញ្ជារបស់ថ្នាក់លើដែលបានដាក់ជួននិងខិតខំពន្យល់ដល់កងកម្លាំងទាំងអស់ត្រូវតែគោរពតាមភារកិច្ចទួនាទីរបស់ខ្លួនក្នុងការការពារសុវត្ថភាពជួនប្រជាពលរដ្ឋនៅក្នុងថ្ងៃបោះឆ្នោតនៅថ្ងៃស្អែកនេះ ហើយលោកក៍បានត្រៀមកម្លាំងចុះការពារចំនួន៣៥៩នាក់មាន ២២ទីតាំង សុិចមាន៦កន្លែងនិង ការិយាល័យមាន១៧២បោះឆ្នោត។
លោកឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការរងរាជធានីភ្នំពេញ ទទួលផ្នែកស្ថិតិនិងអត្តសញ្ញាណប័ណ្ណបានមានប្រសាសន៍ថា ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងរងនគរបាលជាតិនិងស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ក្នុងការៗពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ ដែលអញ្ជើញទៅបោះឆ្នោតនៅនេះ គឺកម្លាំងរបស់មានយើងបានត្រៀមលក្ខណៈរួចជាស្រេច មានចំនួន៣៥៩នាក់ក្នុងនោះខណ្ឌសែនសុខមានសុិចចំនួន៦កន្លែង និង២២ទីតាំងស្មើនឹង១៧២ការិយាល័យ។
លោកស្នងការរងបានបន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញទៅបោះឆ្នោតនៅថ្ងៃស្អែក សូមកុំមានការព្រួយបារម្ភ និងនាំគ្នាទៅបោះឆ្នោតអោយបានគ្រាប់ៗគ្នា ៕ តុង សីហា