ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមិថុនា បានអញ្ជើញទៅហាត់កីឡា ។
សម្តេចតេជោបានថ្លែងថា «បន្ទាប់ពីការបោះឆ្នោតប្រកបដោយជោគជ័យហើយ ថ្ងៃនេះខ្ញុំសុំហាត់កីឡាសិន ព្រោះមិនបានបែក ញើសរយះពេល៣សប្តាហ៍រួចមកហើយ។
យប់មិញមានមនុស្សមួយចំនួនចេញមកអះអាងថាគណបក្ស ប្រជាជនចាញ់ឆ្នោត។ នេះពិតជាមនស្ស ស្គាល់ត្រឹមដើមឈើនឹងមិនស្គាល់ព្រៃទាំងមូលមែន។ ខ្ញុំមិនឆ្លើយតបចំពោះការឃោសនាអកុសល នោះទេ តែគ្រាន់តែបង្ហាញលើចំណុចពីរ:
១.ផែនការគ្រប់គ្រងសម្លេងភាគច្រើននៃក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាអង្គបោះឆ្នោតព្រឹទ្ធសភាដើម្បី គ្រប់គ្រងព្រឹទ្ធសភានិងតំណែងប្រមុខរដ្ឋស្តីទីពេលអវត្តមានព្រះមហាក្សត្របានបរាជ័យរួចទៅហើយ។គេឃោសនាថា ឆ្នាំ២០១៧ យក ឃុំ សង្កាត់ និងព្រឹទ្ទសភា ឆ្នាំ២០១៨ នឹងយកសភា។ ពេលខាង មុខគណបក្សប្រជាជននៅតែបន្តដឹកនាំដោយសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា។
២.សម្លេងឆ្នោតគណបក្សប្រជាជនមានការកើនឡើងប្រៀបនឹងការបោះឆ្នោតឆ្នាំ២០១៣ និងខ្ពស់ជាងបក្សផ្សេងទៀតនៅកម្ពុជា។ តាមតួលេខមិនទាន់ផ្លូវការចំនួនអ្នកបោះឆ្នោត 6,743,329 សម្លេង គណបក្សប្រជាជនទទួលបានចំនួន 3,529,400សម្លេង ស្មើ51,39% កើនឡើងជាង ៣០ម៉ឺនសម្លេង ប្រៀបនឹងការបោះឆ្នោតឆ្នាំ២០១៣។ សម្លេងបក្សផ្សេងសង្ឃឹមថាបក្សទាំងនោះនឹងចេះបូកលេខខ្លួនឯង ហើយប្រៀបធៀបទៅនឹងអាសនៈក្នុងសភាដែលអាចបញ្ជាក់ច្បាស់រួចទៅហើយថាគណបក្សប្រជាជន នឹងនៅតែជាគណបក្សមានសម្លេងភាគច្រើនក្នុងសភា និងដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។ សម្លងឆ្នោត ឆ្នាំ២០១៨ នឹងមិនខុសគ្នាជាមួយសម្លេងឆ្នោតពេលនេះប៉ុន្មាននោះទេ។
សុំអរគុណ និងជូនពរ ថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងសមាជិក សមាជិការគណបក្សប្រជាជនទាំងអស់ដែលនាំបក្សមកកាន់ជោគ ជ័យជាថ្មីម្តងទៀត» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ