ព័ត៌មានទាន់ហេតុការណ៍៖

មេគយច្រកអូររំដួលបន្តងប់ងុលនឹងអំពើពុក រលួយពីទំនិញបង់ពន្ធមិនគ្រប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ច្រកអូររំដួល មួយរយៈ នេះ ទំនិញបង់ពន្ធមិនគ្រប់បន្តហូរចូល បន្ទាប់ពីឈ្មួញមានគំនិតទុច្ចរិតឃុបឃិតគ្នា ជាមួយមេគយច្រកតំបន់នេះ តាមរយៈអំពើ សូកប៉ាន់ ដើម្បីឲ្យពួកគេមានឱកាសនាំ ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់នេះជា ដើម…។

លោក យ៉ែម ហែមរ៉ាត ប្រធានការិយា ល័យគយ និងរដ្ឋាករអូររំដួល ដែលកំពុង ពាក់ព័ន្ធនឹងអំពើពុករលួយនេះ កន្លងទៅ គាត់ក៏ត្រូវបានថ្នាក់លើ (អគ្គនាយក អគ្គ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) ដក បញ្ឈរជើងមួយរយៈ បន្ទាប់ពីមានភាពមិន ប្រក្រតីលើការងារដឹកនាំ ប្រចាំច្រកមួយ នេះ ។ ក្នុងនោះមន្រ្តីគយធ្លាប់បានទម្លាយ ថា លោក យ៉ែម ហែមរ៉ាត បង្កើតឲ្យមាននូវ អំពើពុករលួយ បំបាត់ពន្ធនាំចូលរដ្ឋ អសកម្ម ការងារ បញ្ហាបក្ខពួកន​ិយម ឈានដល់ បែកបាក់សាមគ្គីផ្ទៃក្នុងអង្គភាព ផ្ទុយពីការ ណែនាំរបស់ថ្នាក់លើ ។ ប៉ុន្តែដោយឥទ្ធិពល អំណាចទឹកលុយ រត់ការ លោក យ៉ែម ហែម រ៉ាត់ មានឱកាស (ទឹកហូរវិលត្រឡប់មក វិញ) កាន់តំណែងជាប្រធានការិយាល័យ គយ និងរដ្ឋាករអូររំដួលនេះដដែល ។ ដូច្នេះ ការដឹកនាំពាក់ព័ន្ធនឹងភាពមិនប្រក្រតីរាប់ កញ្ឆេ ដូចខ្មោចដំរីងាប់ ក៏គាត់នៅតែមិន មានបញ្ហា ទើបមកកាន់តំណែងដដែល ការ ប្រព្រឹត្តអំពើពុករលួយ បញ្ហាបក្ខពួកនិយម ពិសេស ការហូរចូលទំនិញគេចពន្ធ បង់ពន្ធ មិនគ្រប់កានតែមានសកម្មភាពនិងទ្រង់ ទ្រាយធំជាងមុន ។

កន្លងមក ក៏ដូចបច្ចុប្បន្ន តំបន់ច្រកអូរ រំដួលបានហូរចូលទំនិញមកពីប្រទេសថៃ រួមមាន ​៖ គ្រឿងបន្លាស់រថយន្ត ម៉ូតូ សំបក កង់រថយន្ត និងទំនិញគេចពន្ធផ្សេងទៀត ភាគច្រើនបង់ពន្ធមិនគ្រប់ ។

មន្រ្តីបានបង្ហើបថា ល្បិចបន្លំពន្ធរបស់ លោក យ៉ែម ហែមរ៉ាត គឺស៊ីដោយស្របច្បាប់ គ្រាន់តែលួចបន្លំបង្កាន់ដៃនាំចូល ពីប្រភេទ ទំនិញនាំចូលបង់ពន្ធខ្ពស់មកបង់ពន្ធជា ប្រភេទទំនិញ(ទំនិញចម្រុះ) ហើយការ បង់ពន្ធទំនិញចម្រុះនេះទៀតសោធ គឺបង់ យ៉ាងច្រើនត្រឹមពាក់កណ្តាលប៉ុណ្ណោះ ។

ដោយអំពើលោភលន់ ការកេងបំបាត់ ពន្ធរដ្ឋ លោក យ៉ែម ហែមរ៉ាត ថែមទាំង ប្រព្រឹត្តនូវអំពើល្មើសច្បាប់ ផ្ទុយពីក្របខ័ណ្ឌ ការងាររដ្ឋបាល ក្នុងនាមជាមន្រ្តីមុខងារ សាធារណៈ ក៏ដូចជាអនុក្រឹត្យរបស់រាជរដ្ឋា ភិបាល ។ ក្នុងនោះគាត់បើកជាលក្ខណៈ ចំហឲ្យរថយន្តដឹកទំនិញប្រភេទធំៗពី ប្រទេសថៃឆ្លងកាត់ច្រកអូររំដួលចូលទឹកដី កម្ពុជា ពេលខ្លះចាប់ពីម៉ោង៣ទៅម៉ោង៤ ទៀបភឺ្ល ប្រយោជន៍លាក់អាថ៌កំបាំង ជៀស វាងថ្នាក់លើដឹង ហើយទុកឱកាសឲ្យឈ្មួញ ធំៗរត់ការបើកផ្លូវពីទឹកដីថៃ កើបយកលុយ បែបនេះ ក្នុងមួយខែៗរាប់សិបម៉ឺនដុល្លារ?

មន្រ្តីបានបន្តថា ជាធម្មតា ការមងាររដ្ឋ បាល ទាំងច្រកតំបន់ ច្រកទ្វេភាគី ច្រកអន្តរ ជាតិ គឺចរាចរឆ្លងកាត់ចេញ-ចូល ចាប់ពី វេលាម៉ោង៧ព្រឹក និងបញ្ឈប់ម៉ោងរដ្ឋបាល ត្រឹមម៉ោង៦ល្ងាច ។

ដោយឡែកលោក យ៉ែម ហែមរ៉ាត គាត់ អនុញ្ញាតឲ្យរថយន្តធុនធំឆ្លងកាត់តាំងពីម៉ោង៣-៤ទៀបភ្លឺ មិនត្រឹមតែខុសច្បាប់រដ្ឋ បាលប៉ុណ្ណោះទេ រាល់សកម្មភាពហូរចូល ទំនិញបែបនេះ ត្រូវបានគេដាក់ភាពសង្ស័យ ថាជាទំនិញគេចពន្ធក៏អាចថាបាន ។​

ពាក់ព័ន្ធករណីនេះ នគរវត្តមិនអាចទាក់ ទងបានទេ ពីលោក យ៉ែម ហែមរ៉ាតព ប្រធាន ការិយាល័យគយ និងរដ្ឋាករអូររំដួល កាល ពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។

ដោយឡែក លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ ដំបង មិនអាចទំនាក់ទំនងសុុំការបំភ្លឺបាន ទេ ខណៈទូរស័ព្ទចូល លោកបញ្ជាក់ថា កំពុងជាប់ប្រជុំ ។

គួររំឭកថា ច្រកអូររំដួលគឺជាច្រកតំបន់ មួយឋិតក្រោមការគ្រប់គ្រងរបស់អង្គភាព សាខាគយ និងរដ្ឋាករ​ខេត្តបាត់ដំបង ឋិត នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។ សព្វថ្ងៃគឺមានទំនិញពីប្រទេស ថៃហូរចូលដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ និង មានទំនិញជាប្រភេទទំនិញបង់ពន្ធខ្ពស់ ដូចជា គ្រឿងបន្លាស់រថយន្ត ម៉ូតូ សំបក រថយន្ត ទុយយោ គ្រឿងភេសជ្ជៈ ក៏ដូចជា ទំនិញចាប់ហួយ ប៉ុន្តែមេគយច្រកនេះកេង បំបាត់ពន្ធរដ្ឋ តាមរយៈក្លែងភេទទំនិញ ពី ទំនិញបង់ពន្ធនាំចូលបង់ពន្ធខ្ពស់ មកបង់ ពន្ធជាប្រភេទទំនិញចម្រុះ ហើយក៏បង់ត្រឹម ពាក់កណ្តាលថែមទៀតផង ៕ ល័ក្មុ្សី


ចែករំលែក៖