ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិនាំគ្នាកាប់ឈើដុតធ្យូងលក់ឲ្យឈ្មួញវៀតណាមបានកម្រៃខ្ពស់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានឡដុតធ្យូង៤កន្លែង នៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល កំពុងដំណើរការដុតធ្យូងយ៉ាងរលូន ជាហេតុនាំឲ្យប៉ះពាល់ដល់ព្រៃឈើ ដែលនៅសេសសល់បន្តិចបន្តួចតាមបន្ទាត់ព្រំដែន ដោយសារវៀតណាមឲ្យតម្លៃធ្យូងខ្ពស់១គីឡូក្រាម១៥០០រៀល។

បើតាមអ្នកភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួលដែលប្រកបមុខរបរដុតធ្យូងបានអោយដឹងថា នៅភូមិរបស់គាត់ ធ្យូងមានហាងឆេង ក្រុមឈ្មួញឲ្យតម្លៃខ្ពស់ ខណៈពួកគាត់បានចាប់យកអាជីព ដុតធ្យូង ហើយបានទៅរៀនធ្វើឡដុតធ្យូងពីប្រជាពលរដ្ឋនៅស្រុករមាសហែក រហូតបានចេះមានជំនាញដុតធ្យូង មកប្រកបមុខរបរអស់រយៈពេលជាង១០ឆ្នាំមកហើយ គឺមុខរបរដុតធ្យូងនេះ កាក់កបគ្រាន់បើជាងមុខរបរកសិកម្ម ពេលទទួលផលហើយគ្មានទីផ្សារ។

ប្រភពបន្តថា ភូមិព្រែកពកនេះគឺជាភូមិមួយស្ថិតនៅជាប់ព្រំដែនវៀតណាម ហើយភូមិសាស្រ្តនេះសំបូរទៅដោយព្រៃឈើ តាំងពីបរុមបុរាណមក ក៏ប៉ុន្តែជាង១០ឆ្នាំចុងក្រោយនេះ ដីស្រែមួយចំនួនបង្កបង្កើនផលមិនបាន ដោយជួបភាពរាំងស្ងួត ក៏បានប្តូរមុខរបរមកដាំដំណាំដំឡូងមីវិញ ក៏ប៉ុន្តែគ្មានបច្ចេកទេសដាំ និងគ្មានដើមទុន ក៏សម្រេចចិត្តជួលដីឲ្យប្រជាជនវៀតណាមដាំដំឡូវមី វៀតណាមឲ្យឈ្នួលក្នុង១ហិកតា ១០០ដុល្លារទៅ១៥០ដុល្លារហើយពួកគាត់គ្មានមុខរបរក៏ ងាកមករកមុខរបរដុតធ្យូងលក់រហូតមក ហើយការដុតធ្យូងនេះដែរ គឺពួកគាត់បានដើរទិញដើមឈើធម្មជាតិ និងដើមអាកាស្យា ដើមប្រេងខ្យល់ ពីរអ្នកភូមិ ដើម្បីយកមកដុតធ្យូង នេះ ហើយបានដឹកឆ្លងដែនទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម ក្នុង១គីឡូក្រាមតម្លៃ១៥០០រៀល គេទទួលដុំយកទៅលក់បន្តទៀតផងដែរ ៕ យឹម សុថាន


ចែករំលែក៖