ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូជិះស្របទិសគ្នា ហើយបានជែងរថយន្តខូចគេទុកចោលនៅកណ្តាលផ្លូវនិងបត់ចូលផ្ទះដោយមិនដាក់ស៊ីញ៉ូបុកពេញទំហឹងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៧ នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។
បើតាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីឈ្មោះ មាស ស៊ីណេ អាយុ ៤២ឆ្នាំមុខរបរកម្មការិនីរោងចក្ររស់នៅភូមិដើមពោធិ៍ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាបបានជិះម៉ូតូមួយគ្រឿងម៉ាកc125 ស៊េរីឆ្នាំ២០១៦ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H5152ធ្វើដំណើរកើតទៅលិចលុះមកដល់ចំនុចកើតហេតុខាងលើក៏វ៉ារថយន្តមួយគ្រឿងដែលខូចម្ចាស់ចតទុកចោលនិងដាក់មែកឈើជាសញ្ញា ហើយក៏បត់ចូលផ្ទះដោយមិនបានដាក់ស៊ីញ៉ូខណះនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកc125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM 5175 បើកបរដោយបុរសម្នាក់ឈ្មោះ សុទ្ធ យា អាយុ២៨ឆ្នាំ មានទីលំនៅភូម គោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិតមកពីក្រោយប្វ្រាំងមិនជាប់ក៏បណ្តាលឲ្យបុកពេញទំហឹងនិងមានរងរបួសធ្ងន់ទាំង២នាក់ត្រូវបានប្រជាពលរដ្ឋជួយដឹកតាមម៉ូតូនិងហៅរថយន្តសង្គ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យជីភូ។
ក្រោយមកសមត្ថកិច្ចនគរបាលបានចុះមកវាស់វែងនិងអូសយកម៉ូតូទាំង២នាក់គ្រឿងយកមករក្សាទុកនៅអធិការស្រុកស្វាយទាបដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយមូលហេតុដោយសារតែម៉ាកc125 ស៊េរីឆ្នាំ២០១៦ ពណ៌ ខ្មៅ បត់ឆ្វេងខ្វះការប្រុងប្រយត្ន័៕ យឹម សុថាន