លោក Mauricio Pellegrino ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីនៃ ក្រុមSouthampton ក្នុងក្របខ័ណ្ឌអង់គ្លេស Premier League។
អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនវ័យ៤៥ឆ្នាំរូបនេះបានមកជំនួស Claude Puel ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីដើមខែមុន។
លោកPellegrinoបានលាលែងចេញពីតំណែងនៅក្នុងក្រុមអេស្ប៉ាញAlavesក្រោយដឹកនាំក្រុមនេះឈរលេខរៀងទី៩នៅក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។
ក្រោយពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំដឹកនំាក្រុមSouthampton លោកPellegrinoបានថ្លែងថា “ទស្សនវិស័យរបស់ខ្ញុំ និងរបៀបរបបនៃការដឹកនាំរបស់ក្លិប ពិតជាត្រូវគ្នា។ ខ្ញុំចង់ទទួលជោគជ័យឈ្នះការប្រកួត និងអភិវឌ្ឍក្លិបឲ្យរីកចម្រើន” ៕ ដេវីត