ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារអេស្ប៉ាញដែលធ្លាប់ឈ្នះពានWorld Cup ចូលនិវត្តន៍ក្នុងវ័យ៣៤ឆ្នាំ

ចែករំលែក៖

កីឡាករ Alvaro Arbeloa អតីតខ្សែការពាររបស់ក្លិប Liverpool, Real Madrid និង West Hamបានប្រកាសចូលនិវត្តន៍ក្នុងវ័យ៣៤ឆ្នាំ។

ខ្សែការពារកណ្តាលសញ្ជាតិអេស្ប៉ាញរូបនេះបង្ហាញខ្លួន៣ដងនៅអង់គ្លេស Premier League ឲ្យក្រុមWest Hamកាលពីរដូវកាលមុន ។

Arbeloa គឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Real Madrid និងត្រូវបានឡើងមកលេងឈុតធំក្នុងឆ្នាំ២០០៤ ប៉ុន្តែក្នុងឆ្នាំ២០០៦ ត្រូវបានក្លិបលក់ចេញទៅឱ្យក្លិប Deportivo និងក្រោយមកក្នុងឆ្នាំ២០០៧ គេក៏បានទៅចូលរួមជាមួយក្លិប Liverpool។ ក្នុងឆ្នាំ២០០៩ ក្រោយពីលោក Perez ជាប់ឆ្នោតជាប្រធានក្លិបលោកក៏បានទិញយក Arbeloa ពី Liverpool មកវិញក្នុងតម្លៃខ្លួន៥លានអឺរ៉ូលើកុងត្រារយៈពេល៥ឆ្នាំ។ គេបន្តនៅ Real Madrid រហូតដល់ឆ្នាំ២០១៦ ដោយក្លិបមិនបន្តកុងត្រា គេក៏បានទៅចូលរួមជាមួយក្លិប West Ham របស់អង់គ្លេស។

គួរបញ្ជាក់ថា Arbeloa បានចូលរួមចំណែកជួយ Real Madrid ឱ្យឈ្នះពាន La Liga មួយ (2011-2012) Copa del Rey ពីរ (2010-2011 និង 2013-214), Spanish Super Cup មួយ (2012), UEFA Champions League ពីរ (2013-2014 និង 2015-2016), FIFA Club World Cup មួយ (2014) និង UEFA Super Cup មួយ (2014)។ រីឯក្រុមជម្រើសជាតិវិញរូបគាត់ក៏បានចូលរួមចំណែកជួយឱ្យអេស្ប៉ាញលើកពានចំនួន៣ផងដែរ គឺ FIFA World Cup ឆ្នាំ២០១០ និង UEFA Euro ឆ្នាំ២០០៨ និងឆ្នាំ២០១២ ៕ ដេវីត


ចែករំលែក៖