ក្លិបបាល់ទាត់ Huddersfield បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ សញ្ជាតិបែលហ្សុិក Laurent Depoitre ក្នុងតម្លៃបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ក្លិប។
កីឡាករវ័យ២៨ឆ្នាំបានផ្លាស់ចេញពីក្រុម FC Porto មកលេងឲ្យHuddersfield ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ Laurent Depoitre ក៏ជាកីឡាករដំបូងដែល Huddersfield ទិញក្រោយពេលបានឡើងមកលេងនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។
លោកDavid Wagnerអ្នកចាញ់ការទូទៅរបស់ក្លិប Huddersfield បានចាត់ទុកកីឡាករDepoitreជាខ្សែប្រយុទ្ធល្អមួយត្រូវនឹងការលេងរបស់ក្លិប។ គាត់ពិតជាសប្បាយចិត្តដែលបាន Depoitre ជាកីឡាករដំបូងសម្រាប់រដូវកាលថ្មី ៕ ដេវីត