ព័ត៌មានទាន់ហេតុការណ៍៖

ជើងខ្លាំងពីរប៉ះគ្នានៅ Azerbaijan Grand Prix ខណៈ Ricciardo ជាអ្នកទទួលជ័យជម្នះ

ចែករំលែក៖

កីឡាករជើងខ្លាំងពីរគឺ Sebastian Vettelនិង Lewis Hamilton បានប៉ះទង្គិចគ្នាក្នុងការ ប្រកួតប្រណាំងរថយន្តFormula One នៃកម្មវិធី Azerbaijan Grand Prixក្នុងទីក្រុងបាគូ ប្រទេសអាហ្សាកបៃហ្សង់។

ក្នុងការប្រកួតនោះ កីឡាករ Sebastian Vettel របស់អាល្លឺម៉ង់បានបើកទៅបុករថយន្ត របស់ ជើងខ្លាំងអង់គ្លេស Lewis Hamiltonពីក្រោយនៅកន្លែងពិនិត្យសុវត្ថិភាពរថយន្តជុំទី១៩។

ទោះបីជាប្រព្រឹត្តខុសបែបនេះក្តី Sebastian Vettel ត្រូវពិន័យឲ្យឈប់តែ១០វិនាទី ប៉ុណ្ណោះហើយចប់ការប្រកួតគេបានទទួល ចំណាត់ថ្នាក់លេខ៤ចំណែកHamilton ជាប់ចំណាត់ថ្នាក់លេខ៥។ កីឡាករ Sebastian Vettel នៅតែបន្តនាំមុខក្នុងតារាង ចំណាត់ថ្នាក់ពិភពលោកលើ Hamiltonចំនួន១៤ពិន្ទុដដែល ។

Hamiltonបាននិយាយក្រោយការប្រកួតចប់ថា “ខ្ញុំគិតថានោះ មិនមែនជាទង្វើ របស់អ្នកបើករថយន្តប្រណាំងទេ ហើយពិន័យតែ១០វិនាទីមិនសាកសមចំពោះ ទង្វើបែបនោះឡើយ” ។

កីឡាករHamiltonបាននិយាយបន្ថែមថា “បើចង់មានបញ្ហាគួរ មាននៅក្រៅរថយន្តវិញ។ ប្រសិនបើគាត់ចង់បង្ហាញថាគាត់ជាកូនប្រុស ខ្ញុំគិតថាយើងគួរតែចេញពីរថយន្ត ហើយមកជួបមុខគ្នា១ទល់១តែម្ដងទៅ” ។

គួរបញ្ជាក់ថា ដោយសារតែមានការប៉ះទង្គិចគ្នារវាងជើងខ្លាំងទាំងពីរនេះ ទើបកីឡាករ Daniel Ricciardo ដែលបើកឲ្យក្រុម Red Bull ៕ ដេវីត


ចែករំលែក៖