ព័ត៌មានទាន់ហេតុការណ៍៖

លោកJose Mourinho ជួបទុក្ខយ៉ាងក្រៀមក្រំដោយឪពុកចែកឋាន

ចែករំលែក៖

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United បានទទួលទុក្ខយ៉ាងក្រៀមក្រំដោយសារតែឪពុក របស់គាត់បានទទួលមរណភាព ក្នុងវ័យ៧៩ឆ្នាំ។

ក្លិបបាល់ទាត់ Belenenses របស់ប្រទេសព័រទុយហ្គាល់បាន បញ្ជាក់ពីដំណឹងមរណភាពរបស់លោក Felix នៅលើគេហទំព័រ របស់ខ្លួនដោយសរសេរថា “តាំងនាមឲ្យគ្រួសាររបស់ក្លិបBelenensesទំាងមូល យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ក្រុមគ្រួសារ មិត្តភក្តិ ពិសេសភរិយា និងកូនប្រុស Jose Mourinho” ។

នៅពេលជាមួយគ្នានេះលោកJose Mourinho ក៏បានសម្តែងក្តី អាឡោះអាល័យចំពោះ ឪពុកខ្លួនដោយបានបង្ហោះរូបភាពសខ្មៅកាលពីគាត់នៅពីកុមារជាមួយនឹងឪពុក ។

គួរបញ្ជាក់ថា ឪពុករបស់លោកJose Mourinhoធ្លាប់ជាអ្នកចាំទីនៅក្នុងក្លិបBelenenses អស់រយៈពេល១៩ឆ្នាំ ហើយបានចំណាយពេលជិត២០ឆ្នាំទៀតធ្វើជាគ្រូបង្វឹកផងដែរ។ គាត់ធ្លាប់លេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់តែម្តងប៉ុណ្ណោះ ៕ ដេវីត


ចែករំលែក៖