ព័ត៌មានទាន់ហេតុការណ៍៖

លាសាដំបូងខេត្តឧត្តរមានជ័យចេញសាលដីការឹបអូសលំនៅឋានមួយកន្លែងនៅស្រុកអន្លង់វែង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជយ័ បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តន៍ដីការឹបអូសលំនៅឋានមួយខ្នង ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លងវែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

ផ្ទះដែលតុលាការបានចេញដីការឹបអូសឈ្មោះ កិន កាណ្ណារឹទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។
លោកកូយ កាន់យ៉ា ព្រះរាជអាអមសាលាដំបូងបានឲ្យដឹងថា ការចុះអនុវត្តន៍ដីកាថៃនេះ គឺយោងតាមដីកាសម្រេចរឹបអូសរបស់តុលាការកំពូល ។

តុលាការកំពូលបានប្រកាសសាលក្រមរឹបអូសប្រគល់ជូនទៅឲ្យឈ្មោះ អ៊ុក គឹមលី ជាដើមបណ្ដឹង និងជាម្ចាស់បំណុល។

ការចុះអនុវត្តសាលដីការឹបអូសលំនៅឋានខាងលើដឹកនាំដោយលោកព្រះរាជអាជ្ញា កូយ កាន់យ៉ា បានប្រព្រឹត្តទៅបានយ៉ាងរលូនដោយគ្មានការរារាំងពីជនណាម្នាក់នោះឡើយ ៕ ប៉ែន នួន


ចែករំលែក៖