ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Saul Niguez បានសម្រេចចិត្តចុះហត្ថលេខា បន្តលេងឲ្យក្រុម Atletico Madridរហូតដល់ទៅ៩ឆ្នាំ។
កីឡាករវ័យ២២ឆ្នំារូបនេះមកចូលរួមសាលាបាល់ទាត់របស់ក្លិប Atletico Madrid ក្នុងឆ្នាំ២០០៧ ហើយកំពុងតែមានកិច្ចសន្យា៤ឆ្នាំ រួចហើយប៉ុន្តែក្រោយចុះហត្ថលេខា រយៈពេល៥ឆ្នាំបន្ថែមទៀត ធ្វើឲ្យគេបន្តនៅជាមួយនឹងក្រុមនេះរហូតដល់ទៅឆ្នាំ២០២៦។
គួរបញ្ជាក់ថា Saul Niguez ទើបតែឈ្នះស្បែកជើងមាសនៅយ៉ូរូយុវជនក្រោម២១ឆ្នាំ (UEFA Euro U21 ) នៅប្រទេសប៉ូឡូញ ជាទីដែលក្រុមជម្រើសជាតិអេស្ប៉ាញរបស់គេចាញ់អាល្លឺម៉ង់នៅវគ្គផ្ដាច់ព្រ័ត្រ ៕ ដេវីត