ព័ត៌មានទាន់ហេតុការណ៍៖

កាតារនឹងទទួលទណ្ឌកម្មបន្ថែមពីប្រទេសឈូងសមុទ្រ អាចត្រូវដកចេញពី GCC

ចែករំលែក៖

ក្រោយពេលកាតារបានសម្រេចច្រានចោលសំណើទាំង១៣ចំណុចរបស់៤ប្រទេស ដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារ បង្ហាញការខឹងសម្បាយ៉ាងខ្លំាង ចំពោះសកម្មភាពអវិជ្ជមាននោះ។ កាតារ អាចប្រឈមនឹងការលុបចេញពីគណៈកម្មការសហប្រតិបត្តិការឈូង សមុទ្រ (GCC) ។

ទោះបីកាតារ ច្រាលចោល ប្រទេសទាំង៤ នៅតែរឹតបន្តឹងនយោបាយ ទៅលើប្រទេសកាតារ និងនៅតែត្រូវបន្តធ្វើឡើងដដែល ។ ក្រុមរដ្ឋមន្ត្រីការបរទេស មកពីប្រទេសមួយចំនួន នៅក្នុងប្រទេសតំបន់អារ៉ាប់បានជួបជុំគ្នានៅក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីបហើយជាលទ្ធផលពួកគេ បានសម្តែងនូវអារម្មណ៍ សោកស្តាយទៅលើការឆ្លើយតបទាំងអវិជ្ជមាន ពីសំណាក់ប្រទេសកាតារ ទៅលើអ្វីដែលពួកគេបានទាមទារ ។

ប្រទេសអារ៉ាប មាន សាឌីអារ៉ាបី បារ៉ែន អារ៉ាប រួម និង អេហ្សីប បានចោទប្រកាន់ ប្រទេសកាតារ និងអាមេរិកថា បានចូលរួមដៃគ្នា ក្នុងការផ្គត់ផ្គង់ឧបត្ថម្ភ ទៅឲ្យក្រុមភេវរកម្ម Jihad ហើយអ្វីដែលពួកគេទាមទារនោះ គឺការផ្លាស់ប្តូរគោលនយោបាយ របស់ប្រទេសកាតារសារជាថ្មី ប៉ុន្តែចម្លើយដែលទទួល ហាក់មិនសូវសម ដូចបំណងឡើយ ។

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រដ្ឋាភិបាលកាតារ បានចោទប្រកាន់ប្រទេសអារ៉ាប់ប៊ី សាអូឌីត សហព័ន្ធអារ៉ាប់រួម អារ៉ាប់បារ៉ែន និងប្រទេសអេហ្ស៊ីបថា មានការឈ្លានពាន យ៉ាងច្បាស់លាស់ ហើយបានលើកឡើងថា ការចោទប្រកាន់ដែលបានលើកឡើងនៅពេល ដែលពួកគេកាត់ផ្តាច់ទំនាក់ទំនងកាលពីមួយខែមុន ត្រូវបានបង្កើតឡើង យ៉ាងច្បាស់លាស់ដើម្បីប្រឆាំងនឹងប្រទេសកាតារ នៅភាគខាងលិច ។

គួរបញ្ជាក់ថា ប្រទេសអារ៉ាប់ចំនួន៤ បានចោទប្រកាន់ប្រទេសកាតារថាបានគាំទ្រភេវរកម្ម និងបដិសេធការរួមគំនិតជាមួយ អ៊ីរ៉ង់ ក្នុងតំបន់ដូហាដោយក្នុងនោះអារ៉ាប់ បានទាមទារសំណើរ ១៣ចំណុច សម្រាប់ការដើម្បីបំបាត់វិបត្តិនយោបាយរបស់ខ្លួន ក្នុងនោះរួមមានចំណុចធំៗ ចំនួន៣ រួមមាន បិទបណ្ដាញទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ា និងសាខារបស់ខ្លួន ទី២ ត្រូវបញ្ឈប់ការអភិវឌ្ឍមូលដ្ឋានទ័ពតួកគី នៅក្នុងប្រទេស និងទី៣កាត់បន្ថយទំនាក់ទំនងការទូតជាមួប្រទេស អ៊ីរ៉ង់ ៕ ម៉ែវ សាធី


ចែករំលែក៖