ខេត្តពោធិ៍សាត់៖ ពលរដ្ឋរស់នៅចំណុចតាំងយ៉ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់រាយការណ៍មកថា ពួកគាត់កើតទុក្ខមិនចិត្តសុំឲ្យអាជ្ញាធរមានសមត្តកិច្ចជួយអន្តរាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយផងនោះ ក្នុងករណីមានជនជាឈ្មួញឈើម្នាក់បំផុសបំផុល និងដឹកនាំប្រជាពលរដ្ឋរួមទាំងគោយន្តកន្រ្តៃច្រើនគ្រឿងមកពីស្រុកផ្សេង ដើម្បីបោះជំរុំស្នាក់នៅកាប់ឈើដឹកតាមរថយន្តប្រភេទធំ(ភ្លៅ ៥) ធ្វើឲ្យប៉ះពាល់ដល់ប្រជាជនពួកគាត់រស់នៅទីនោះ និងបំផ្លេចបំផ្លាញព្រៃឈើយ៉ាងធំ ដែលករណីខាងលើនេះត្រូវបានគេសង្ស័យអាចអាងអំណាចអ្នកអន្រ្ទើសណាម្នាក់ទើបសម្បើមបែបនេះ។
ប្រភពព័ត៌មាននានាពីប្រជាពលរដ្ឋខាងលើបន្តថា ទីតាំងដែលឈ្មួញឈើដឹកនាំប្រជាជនរួមទាំងមធ្យោបាយដឹកឈើ(គោយន្តកន្រ្តៃ) ត្រង់ចំណុចតាំងយ៉ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយប្រជាពលរដ្ឋដែលឈ្មួញឈើនាំមកដើម្បីកាប់ឈើទាំងនោះ ត្រូវបានគេដឹងថាមកពីឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយពួកគាត់មកតាមរយៈឈ្មួញឈើដូចបានរាបរបខាងលើ ក្នុងគោលបំណងកាប់ឈើលក់ឲ្យឈ្មួញជាថៅកែរូបនោះ ក្នុង ០១ម៉ែត្រស្ទែរតំលៃ ១.៥០០០រៀល ហើយឈើដែលពួកគាត់បរគោយន្តទៅកាប់ដឹកជញ្ជូនដម្តាទុកលក់ឲ្យឈ្មួញជាថៅកែនោះ គឺនៅព្រៃភ្នំនៅក្បែៗទីនោះតែម្តង ករណីខាងលើនេះបើយើងមើលទៅដូចជាសម្បើមពេកហើយ បំផ្លាញព្រៃឈើដោយមិនខ្លាចញញើតច្បាប់សូម្បីតែតិច ខណៈដែលប្រជាពលរដ្ឋរស់នៅចំណុចនោះ ស្ទើរតែមិនហានប៉ះពាល់ដើមឈើរស់ស្រស់ៗ បញ្ហានេះទើបពួកគាត់សំណូមពរទៅអាជ្ញាធរមានសមត្តកិច្ច ដើម្បីជួយអន្តរាគមន៍ និងទប់ស្កាត់ឲ្យខាងតែបាន ព្រមទាំងសុំឲ្យផ្សព្វផ្សាយជួយផ្សាយដើម្បីពាំព័ត៌មានជូនថ្នាក់លើបានជ្រាប់។
ករណីខាងលើ៖ លោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលវស្រុកាលវែងបានឲ្យដឹងតាមទូរស័ព្ទនារសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នេះថា បញ្ហាខាងលើហ្នឹងលោក បានចាត់កំលាំងទៅស្រាវជ្រាវ និងទប់រួចរាល់ជាស្ថាពរនោះហើយ ដោយតម្រូវឲ្យប្រជាពលរដ្ឋទាំងនោះទៅលំនៅដ្ឋានវិញ កុំចាញ់ឃោស្នាគេនេះជារឿងខុសច្បាប់អាចមានទោសទាន់ដល់ខ្លួនបាន នេះបើយោងតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ។
ទោសជាករណីខាងលើលើកឡើង៖ ជាប់ពាក់ព័ន្ធទៅនឹងបុគ្គល់ម្នាក់ ដែលគេនិយាយថាជាអ្នកបំផុសបំផុល និងដឹកនាំប្រជាជនមកប្រព្រិត្តបទល្មើសជាប្រយោជន៍របស់ខ្លួន រួមទាំងមានការសង្ស័យលើអ្នកមានអំណាចណាម្នាក់នៅក្រោយជាខ្នងបង្អែងផងនោះ អ្នកសារព័ត៌មានយើងមិនអាចស្វែងរកដើម្បីសុំការពន្យល់ជាការពិត្យបាននោះទេ៕ ប៉ឹម ពិន