ខេតនតរតនគិរី៖ បុរសជនជាតិចារាយម្នាក់ ប្រកបរបរដឹកឈើតាមម៉ូតូដួលបោកសង្កត់ចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិលែរ័ ឃុំលំជរ័ ស្រុកអូយាដាវ ខេត្តរតនគិរី។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រមាំធិក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចារាយ រស់នៅភូមិលែរ័ ឃុំលំជរ័ ស្រុកអូរយាដាវ ជិះម៉ូតូដឹកឈើសុក្រមបួនដុំ មុខកាត់៣០សង្ទីម៉ែត្របួនជ្រុង ប្រវែង១.២ម៉ែត្រ មានទឹសដៅពីលិចទៅកើត ស្ថានភាពស្រវឹង ទើបបណ្តាលឱ្យដួលខ្លួនឯង ត្រូវឈើសង្កត់ពីលើបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។
តាមប្រភពបន្តថា ជនរងគ្រោះមានកូនបីនាក់រស់នៅក្នុងបន្ទុក ។
សាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាប្រពៃណី៕សាយប៉ូច