ព័ត៌មានទាន់ហេតុការណ៍៖

ផ្សែងហុយចេញផ្ទះប្រជាពលរដ្ឋភ្ញាក់ផ្អើលថា មានអគ្គីភ័យបង្កការផ្អើលដល់កម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចេញអន្តរាគមន៍ដើម្បីបាញ់ពន្លត់អគ្គីភ័យ ខណៈដែលប្រជាពលរដ្ឋភ្ញាក់ផ្អើល​ថា មានចំឡែកផ្សែង​ហុយចេញពីក្ន្ងងផ្ទះ និងក្លិន​ឆ្ងៀម តែពេលទៅរក​ប្រភព​ឆេះ​មិនឃើញ​។ ហេតុការណ៍នេះបានកើតឡើង​ កាលពីរវេលា​ម៉ៅង​១០យប់​ ថ្ងៃ​ ទី៦​ ខែកក្កដា​ ឆ្នាំ​២០១៧​ នៅចំនុណុចផ្ទះលេខ​៥​ ផ្លូវ​លំ​ ភូមិ៩​ ក្រុម១៩​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​ចំការមន​ ។

យោងតាមប្រភពព័ត៌មានពី​ប្រជាពលរដ្ធដែលនៅ​ក្បែកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ​ពួកគាត់​នៅ​ក្នុង​ផ្ទះ​ រៀបចំ និង​ចូល​សម្រាន្ត​ ​ពេលនោះ​ ក៏ស្រាប់​តែ​ធំ​ក្លិន​ឆ្ងៀម​ លុះដើរចេញរកមើល​​ ក៏ស្រាប់​តែ​ឃើញ​ មា​ន​ផ្សែង​ហុយ​ចេញពី​ផ្ទះ​ខាងលើ​ ពួក​គាត់​បានស្រែក​ផ្អើល​ឆោឡោ​ និង​រាយ​ការណ៍​ទៅ​ដល់​កម្លាំងរថយន្ត​ ពន្លត់​អគ្គី​ភ័យ​ដែល​នៅ​ក្បែរ​នោះ​ជួយ​ចេញ​មក​អន្តរាគមន៍​ចំនួនបី​គ្រឿង​ តែ​ពេល​រថយន្ត​ពន្លត់​អគ្គី​ភ័យ​មក​ ដល់​ស្រាប់​តែ​អត់មានអគ្គីភ័យគ្មានអណ្ដាតភ្លើង​ មានតែផ្សែង​ ឃើញ​ដូចនេះ​ សមត្ថកិច្ច​ខាង​ពន្លត់​អគ្គី​ភ័យ​ មានការ​ងឿង​ឆ្ងល់​ ក៏បានសុំ​ម្ចាស់​ផ្ទះ​ចូល​ទៅ​រុក​រក​កន្លែង​ឆេះ​ តែពេល​សមត្ថកិច្ច​ខំស្វះ​ស្វែង​ រកគ្រប់​ទី​កន្លែង​នៅ​ក្នុង​ផ្ទះ​ដែរ​មានតែផ្សែង​ហុយ​ចេញ​ តែរក​ប្រភព​ឆេះ​មិនឃើញ​សោះ​ ធ្វើអោយ​សមត្ថកិច្ចជំនាញ​អគ្គី​ភ័យ​ មានការ​ងឿង​ឆ្ងល់​យ៉ាងខ្លាំង​ ។

ក្រោយពេល​កើតហេតុ​ បន្ទាប់​ពីសមត្ថ​កិច្ច​ ដើរក​ប្រភព​ឆេះ​មិនឃើញ​ ក៏បានបើក​រថយន្ត​នាំគ្នាទៅវិញ​អស់ទៅ​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖