ភ្នំពេញ៖ រដ្ឋសភាបើកសម័យប្រជុំពេញអង្គលើកទី៨ នីតិកាលទី៥ ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
ជាមួយគ្នានេះដែរ អង្គប្រជុំក៏នឹងពិភាក្សាលើបៀបវារៈសំខាន់ៗចំនួន២ ផ្សេងទៀត៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូរទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យ ក្រុមហ៊ុន ខេមបូឌានអេរនីជីII ឯ.ក និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជឲ្យ ក្រុមហ៊ុន អាឡិច ខបភើរេសិន ផងដែរ ៕