ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរដល់គូស្វាមីភរិយាថ្មី ចំនួន ១០គូ ឈ្នះរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រគឺឈ្នះដំណើរកំសាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅប្រទេសសិង្ហបុរី នឹងចេញដំណើរនៅក្នុងព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧ គូស្វាមីភរិយាថ្មីចំនួន ១០ គូដែលបានឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសសិង្ហបុរីពីកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរ Tigerបានចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ពោរពេញដោយក្តីរំភើបរីករាយ។

ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសសិង្ហបុរី គឺការផ្តល់ជូនជាពិសេសនូវការស្នាក់នៅសណ្ឋាគារដ៏ប្រណិតមួយ ដែលមានតំលៃថ្លៃជាងគេនៅប្រទេសសិង្ហបុរី គឺ សណ្ឋាគារ Marina Bay Sandsមានអាងហែលទឹកគួរជាទីទាក់ទាញ ដែលអាចគយគន់ទេសភាពទីក្រុងសិង្ហបុរីយ៉ាងស្រស់ស្អាត។ រួមជាមួយការទស្សនានូវកន្លែងស្អាតៗជាច្រើនទៀតមានដូចជា Garden By the Bay, Universal Studio- Sentosa, Tiger Sky Tower, Merlion Park, City Hall …. ជាពិសេសគឺការទទួលទានអាហារពេលល្ងាចដ៏សែនរូមេនទិកជាមួយស្រាបៀរ Tiger នៅលើ Singapore Flyer ។ ដំណើរកម្សាន្តនេះមានរយៈពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧។

ស្រាបៀរថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់នៅច្រើនជាង ៧០ ប្រទេស និងមានដើមកំណើត នៅប្រទេសសិង្ហបុរី តាំងពីឆ្នាំ ១៩៣២ ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេសជាស្រាបៀរដែលសក្តិសមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។

កាន់តែអស្ចារ្យសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ថ្មី ឆ្នាំ ២០១៧ នេះ រាល់ការជាវស្រាបៀរថៃហ្គ័រកំប៉ុង ឬដបចាប់ពី ២៥កេស លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់រថយន្ត AUDI Q5 2016ស៊េរីទំនើបដ៏ថ្មីសន្លាងចំនួន១រង្វាន់រួមជាមួយរង្វាន់ជាច្រើនទៀតដូចជាទូរស័ព្ទIPhone 7 ចំនួន ៥ រង្វាន់ ទូរទស្សន៍Smart TVចំនួន ៥ រង្វាន់និងទូរទឹកកកចំនួន ១០ រង្វាន់ ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧។

ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ។

ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕

អត្ថបទ៖ ថម សន


ចែករំលែក៖