ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការអញ្ជើញអុជធូប នៅតំបន់ប្រាសាទសំបូរព្រៃគុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើននាក់ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញអុជធូប នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក នៅក្នុងខេត្តកំពង់ធំ។

ការសម្រេចបញ្ចូល ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមានប្រទេស១៩៣ជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។

សូមជម្រាបថា: ក្រុមប្រាសាទ​សំបូរ​ព្រៃគុក​ត្រូវ​បាន​សាង​សង់អំ​ពីឥដ្ឋតាន់ ​ថ្មបាយ​ក្រៀម ​និង​ថ្ម​ភក់​ ព្រម​ទាំង​មាន​លម្អលើ​ជញ្ជាំង​ប្រាសាទ ​ហើយ​ត្រូវ​បាន​កសាង​ឡើង​នៅរជ្ជកាល​ព្រះបាទ​ឥសាន​វរ្ម័នទី​១ ​ក្នុង​សតវត្ស​ទី៧ ​ដែល​មាន​ប្រាសាទ​ប្រមាណជា​ង​១០០​ប្រាសាទ​ ចែក​ចេញ​ជាបួន​ក្រុម​ធំៗ​៕

រូបភាព៖ ហ្វេសប៊ុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត


ចែករំលែក៖